ភរិយាលាចាកលោកច្រើនខែហើយតែ ស្វាមីសាន់ឆាយ នៅតែធ្វើរឿងគួរឲ្យស្រណោះបែបនេះ

//s9.kh1.co/23/23abe2f422e70a4c1d49e7189af637f0d95281ce.jpg
តារា & កម្សាន្ដ

 ១៨-មេសា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

លោកនៅតែបន្តទៅលេងផ្នូររបស់ភរិយាជារៀងរាល់ថ្ងៃ

កម្សាន្ត៖ ពិតណាស់ ដំណឹងមរណភាពរបស់តារាសម្ដែងស្រីតៃវ៉ាន់ដ៏ល្បីឈ្មោះ Barbie Hsu ដែលល្បីរឿងដើរតួជា "សាន់ឆាយ" ក្នុងរឿង F4 តៃវ៉ាន់ ឬ "ស្នេហាបួនដួង" ពិតជាធ្វើឲ្យក្រុមគ្រួសារ និងប្រិយមិត្តគាំទ្ររបស់នាងតក់ស្លុត និងសោកស្ដាយខ្លាំងពន់ពេក ដោយនាងបានទទួលមរណភាពកាលទៅកម្សាន្តនៅប្រទេសជប៉ុន នាថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៥កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu
Barbie Hsu

ស្វាមីរបស់នាងគឺលោក Dj koo ឬ Koo Jun Yup ជាអ្នកដែលទទួលរងការប៉ះទង្គិចផ្លូវចិត្តខ្លាំងជាងគេ ដោយសារតែលោកស្រលាញ់និងថ្នាក់ថ្នមភរិយាខ្លាំង។ គួរបញ្ជាក់ផងដែរថា មូលហេតុនៃការទទួលមរណភាពរបស់តារាស្រីរូបនេះគឺ នាងបានឆ្លងជំងឺផ្ដាសាយធំដែលវិវត្តន៍ទៅជារលាកសួតធ្ងន់ធ្ងរ។

Barbie Hsu និងលោក Dj Koo
Barbie Hsu និងលោក Dj Koo

យ៉ាងណាមិញ មកទល់ពេលនេះមានរយៈពេលជិតបីខែហើយដែលនាងបានទទួលមរណភាព ហើយពិធីបុណ្យសពរបស់នាងក៏រៀបចំឡើងរួចរាល់អស់ហើយដែរ ប៉ុន្តែយោងតាមប្រភពជិតស្និទ្ធគឺ លោក Dj Koo នៅតែអាឡោះអាល័យភរិយា ហើយលោកតែងតែទៅសួរសុខទុក្ខផ្នូររបស់ភរិយាលោកនៅតំបន់ Jinbaoahan រាល់ថ្ងៃមិនដែលអាក់ខានម្ដងណាឡើយ បញ្ជាក់ថាលោកនៅតែស្រលាញ់ នៅតែសោកស្តាយនូវការចាកចេញយ៉ាងតក់ស្លុតរបស់តារាស្រីរូបនេះ៕

Barbie Hsu និងលោក Dj Koo
Barbie Hsu និងលោក Dj Koo
Barbie Hsu និងលោក Dj Koo
Barbie Hsu និងលោក Dj Koo

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T