កម្សាន្ត៖ ក្រឡេកមកមើល ពីការបង្ហាញស្ទាយ៍ថ្មីៗ របស់ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា កាន់តែធ្វើឲ្យហ្វេនៗចូលចិត្ត ជាមួយនឹងភាពស្រស់ស្អាតទាក់ទាញ ក្នុងឈុតទាន់សម័យ ជាពិសេស បង្ហាញពីសម្រស់ក្មេងជាងវ័យ បើទោះបីជាពេលនេះ រូបនាងមានវ័យកាន់តែច្រើនក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានលេងស្ទាយ៍តែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ស្រស់ឆើតឆាយ រចនាដោយផ្លេកៗភ្លឺចែងចាំង បង្ហាញរូបរាងស្លីមស្អាត ព្រមទាំងបានលេងស្ទាយ៍សក់ រួមទាំងការតែងមុខ ដែលមើលទៅមានភាពស័ក្តិសមគ្នា ជាមួយនឹងឈុតតែម្ដង។

យ៉ាងណាមិញ ក្រោយពីបានឃើញហើយនោះ ក៏មានហ្វេនៗអ្នកគាំទ្រជាច្រើន បានបង្ហាញការពេញចិត្ត សរសើរ ពីសម្រស់ដ៏ស្រស់ស្អាត វ័យក្មេង មានមន្តស្នេហ៍ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖

















