ភ្លៀងធ្លាក់នៅតាមតំបន់ នៃប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយគ្រោះរញ្ជួយដីកាលពីចុងសប្តាហ៍ បានធ្វើឲ្យទីភ្នាក់ងារផ្តល់ជំនួយបានលើកឡើងថា អាចធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ និងបង្កើនហានិភ័យនៃជំងឺ ខណៈដែលប្រធានជំនួយរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ត្រូវការតង់បន្ថែមទៀត ដើម្បីផ្តល់ជម្រកដល់ជនមិនមានផ្ទះសម្បែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសៅរ៍ (៥ មេសា) ថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារកាលពីថ្ងៃទី ២៨ ខែមីនា បានកើនឡើងដល់ ៣.៤៧១ នាក់ ហើយមនុស្សចំនួន ៤.៦៧១ នាក់បានរងរបួស និង ២១៤ នាក់ទៀតមិនទាន់រកឃើញ។
តាមប្រភពដដែលបានបន្តទៀតថា ទីភ្នាក់ងារជំនួយបានព្រមានថា ផលវិបាកនៃភ្លៀងធ្លាក់មិនសមស្រប និងការកើតកម្តៅអាចបណ្តាលឱ្យមានការផ្ទុះឡើងនៃជំងឺ រួមទាំងជំងឺអាសន្នរោគ ក្នុងចំណោមអ្នករស់រានមានជីវិតពីការរញ្ជួយដីដែលកំពុងបោះជំរុំនៅកន្លែងសធារណៈ៕
ប្រភព៖ channelnewsasia

