តៃវ៉ាន់ កើតមានគ្រោះរញ្ជួយដី កម្រិត 5.8 រ៉ិចទ័រ ជារញ្ជួយដីខ្លាំងជាងគេក្នុងរយៈ២៥ឆ្នាំនេះ

//s9.kh1.co/94/947ca07a0444a58e0c943aac0aa2043e8f24979e.png
សង្គម

 ០៩-មេសា-២០២៥ ២ល្ងាច · ៩ ថ្ងៃមុន

គ្រោះរញ្ជួយដី ដែលបានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិ មានជម្រៅ 72.4 គីឡូម៉ែត្រ ការរញ្ជួយដីកម្រិត 5.8 រ៉ិចទ័រ បានវាយប្រហារតំបន់ជនបទនៃខេត្ត Yilan ភាគឦសាននៃកោះតៃវ៉ាន់កាលពីថ្ងៃពុធកន្លងទៅនេះ។

តៃវ៉ាន់៖ រដ្ឋបាលអាកាសធាតុរបស់កោះបាននិយាយថា ការរញ្ជួយដីកម្រិត 5.8 រ៉ិចទ័រ បានវាយប្រហារតំបន់ជនបទនៃខេត្ត Yilan ភាគឦសាននៃកោះតៃវ៉ាន់កាលពីថ្ងៃពុធ ប៉ុន្ដែមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់អំពីការខូចខាតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/6d/6defc1e3d0f6b1090808eaa51f2c0e5990b67e7c.png

រដ្ឋបាលអាកាសធាតុបាននិយាយថា គ្រោះរញ្ជួយដីដែលបានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិ មានជម្រៅ 72.4 គីឡូម៉ែត្រ។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់បាននិយាយថា មិនមានការខូចខាតណាមួយដែលត្រូវបានរាយការណ៍ទេ រួមទាំងនៅសួនវិទ្យាសាស្ត្ររបស់កោះ ដែលជាកន្លែងផលិតកម្ម semiconductor ជាច្រើនរបស់តៃវ៉ាន់កើតឡើង។

តៃវ៉ាន់​ស្ថិត​នៅ​ជិត​ចំណុច​ប្រសព្វ​នៃ​បន្ទះ​ប្លាកែត​ពីរ ហើយ​ងាយ​នឹង​មាន​ការ​រញ្ជួយ​ដី។

https://s9.kh1.co/__image/w=650,h=488,q=100/0f/0f53acc7619962ed4ef66b2fd50e43b70477ce43.png

ការរញ្ជួយដីដ៏ធំចុងក្រោយរបស់តៃវ៉ាន់គឺនៅក្នុងខែមេសាឆ្នាំមុន ដែលជាការរញ្ជួយដីកម្រិត 7.2 រិចទ័រ ដែលបានវាយប្រហារតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Hualien ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 13 នាក់ ។

មនុស្សជាង 100 នាក់បានស្លាប់នៅក្នុងការរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់ក្នុងឆ្នាំ 2016 ហើយការរញ្ជួយដីកម្រិត 7.3 រ៉ិចទ័របានសម្លាប់មនុស្សជាង 2,000 នាក់ក្នុងឆ្នាំ 1999 ។

ប្រភព៖ theJapantimes

អត្ថបទដោយ៖ Min

https://s9.kh1.co/__image/w=650,h=407,q=100/32/32e755662ea61b6718f2142b73be96dc6defb0c8.png
https://s9.kh1.co/__image/w=650,h=366,q=100/80/80ffe99ab327529fb265347e620fffa58d0150a1.png
https://s9.kh1.co/__image/w=650,h=488,q=100/c2/c2376563e9c2f5d57430d5071a9fceff1852ee77.png
https://s9.kh1.co/__image/w=559,h=340,q=100/fa/faf7cded0276ee6e71793587adc9c85d0965d4ff.png
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T