អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Bruno Fernandes បានលើកឡើងថា ប្រសិនបើគ្មានវត្តមានរបស់ Kevin De Bruyne នៅក្នុងក្របខណ្ឌ Premier League និង Manchester City ទេ ម្លេះ ក្រុមបិសាចក្រហមនឹងអាចឈ្នះពានរង្វាន់មួយចំនួនបន្ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្នុងវ័យ ៣៣ឆ្នាំ នាពេលថ្មីៗនេះ De Bruyne បានប្រកាសជាផ្លូវការ ថា រូបគេនឹងចាកចេញពី Man City ក្រោយបញ្ចប់រដូវកាលនេះ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ១០ឆ្នាំ ខណៈ កីឡាករសញ្ជាតិបែលហ្សិកខាងលើ ក៏ត្រូវបានអ្នកគាំទ្រចាត់ទុកជាខ្សែបម្រើល្អជាងគេម្នាក់ក្នុងប្រវត្តិសាស្រ្តនៃក្របខណ្ឌ Premier League ផងដែរ។
ទាក់ទងនឹងរឿងខាងលើ Bruno បាននិយាយថា៖
De Bruyne ធ្វើឲ្យ Premier League មានភាពល្អប្រសើរឡើង។ មួយរយៈចុងក្រោយនេះ Man UTD មិនសូវឈ្នះពានព្រោតែវត្តមានរបស់គាត់។ គាត់ពិតជាអស្ចារ្យ។ រយៈពេល ១០ឆ្នាំ នៅ Premier League គឺ ពិតជាយូរ ហើយ វាជាកិត្តិយសដែលខ្ញុំបានលេងតទល់នឹងគាត់។ កិត្តិនាមរបស់គាត់នឹងត្រូវបានគេចងចាំក្នុងប្រវត្តិសាស្រ្តរបស់ Premier League មិនមែនតែជាមួយ Man City នោះទេ៕