គេបើកតូបហើយ! BLACKPINK ប្រកាសការប្រគុំតន្រ្តីទេសចរណ៍ពិភពលោកឆ្នាំ ២០២៥!

//s9.kh1.co/7f/7fec6b8ad77426457317979e6f0c4b91205c4f5f.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២៥ ១ល្ងាច · ១០ ថ្ងៃមុន

ប៊ូមលុយទៀតហើយ! BLACKPINK ប្រកាសការប្រគុំតន្រ្តីទេសចរណ៍ពិភពលោកឆ្នាំ ២០២៥ ហើយ

កម្សាន្ត៖ ក្រុមចម្រៀងនារី BLACKPINK គ្រោងនឹងធ្វើការប្រគុំតន្រ្តីពិភពលោកជាថ្មីម្តងទៀត ដោយចាប់ផ្តើមជាផ្លូវការនូវ «BLACKPINK 2025 WORLD Tour» ដែលរំពឹងទុកការប្រគុំតន្រ្តី ប្រព្រឹត្តនៅពហុកីឡដ្ឋានដ៏ធំនៅ Goyang ខែកក្កដាក្នុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមផ្ទាំងរូបភាពដែលចេញផ្សាយដោយ YG Entertainment នៅថ្ងៃទី ៨ ខែមេសា សំបុត្រលក់មុនសម្រាប់ការប្រគុំតន្ត្រី Goyang នឹងអាចរកបានតាមរយៈវេបសាយ Interpark ចាប់ពីម៉ោង ៨ យប់តទៅ សម្រាប់ កាតសមាជិក និងការ​លក់​សំបុត្រ​ទូទៅ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៨ យប់ ថ្ងៃទី ៥ ខែឧសភា។

ការប្រគុំតន្ត្រីនេះគ្រោងធ្វើឡើងនៅថ្ងៃទី ៥ និងទី ៥ ខែកក្កដា នៅកីឡដ្ឋាន Goyang Sports Complex Main Stadium ដែលនេះជាលើកទីមួយហើយដែលក្រុមចម្រៀងនារី K-pop មានការប្រគុំតន្ត្រីទោលនៅកន្លែងនេះ។

លើសពី BLACKPINK នឹងធ្វើដំណើរទៅកាន់ទីក្រុងចំនួន ១០ នៅទូទាំងអាមេរិកខាងជើង អឺរ៉ុប និងជប៉ុន ដោយការសម្តែងនៅកីឡដ្ឋានសរុបចំនួន ១៨ ។

គួររំលឹកផងដែរថា ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK'ឲ» ពីមុនរបស់ពួកគេបានទាក់ទាញអ្នកគាំទ្រជាង ១.៨ លាននាក់ ដោយបានបង្កើតកំណត់ត្រាថ្មីសម្រាប់ការប្រគំតន្ត្រីទេសចរណ៍របស់ក្រុមចម្រៀងនារី K-pop ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ៕

ប្រភព៖ Allkpop

BLACKPINK
BLACKPINK
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T