រូបភាពថ្មី Hyun Bin បង្ហាញភាពស្រស់សង្ហា ហ្វេនៗសរសើរ គ្រប់គ្នា

//s9.kh1.co/4a/4a2081022f390d6cdee3fb808135b5e79b905dcd.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២៥ ១២ល្ងាច · ២ ថ្ងៃមុន

រូបភាពថ្មី របស់ តារាសម្ដែង លោក Hyun Bin បានបង្ហាញភាពស្រស់សង្ហា ហ្វេនៗឃើញហើយ សរសើរ គ្រប់គ្នា។

កម្សាន្ត៖ កាលពីថ្ងៃទី ១៦ ខែមេសា ក្រុមហ៊ុន VAST Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ Hyun Bin បានបង្ហាញនូវរូបថតផ្សព្វផ្សាយថ្មី ជាបន្តបន្ទាប់ ដែលតារាប្រុសរូបនេះ ទើបតែថត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hyun Bin
Hyun Bin

អាចនិយាយបានថា ជាយូរ​មក​ហើយ​ដែល​អ្នក​គាំទ្រ តារាសម្ដែង លោក Hyun Bin បាន​ឃើញ Idol របស់​ពួក​គេ​បង្ហាញ​ខ្លួន ដែលតាំង​ពី​បញ្ចប់​ការ​ផ្សព្វផ្សាយ​ភាពយន្ត​មក តារា​ប្រុស​រូប​នេះ ​សឹង​តែសម្ងំ​​លាក់​ខ្លួន​ មិនមានរូបភាពថ្មី ឬសកម្មភាពអ្វីឡើយ។

រូបភាពថ្មី Hyun Bin
រូបភាពថ្មី Hyun Bin

អ្វីដែលគួរឲ្យចាប់អារម្មណ៍ រូបភាពរបស់ Hyun Bin ហាក់ខុសពីរូបភាពពីមុនរបស់ខ្លួន ដែលនៅក្នុងរូបភាពថ្មីនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាមួយនឹងម៉ូតសក់ខ្លី និងរូបរាងដ៏ស្រស់សង្ហារបស់លោកតែម្ដង ខណៈដែល អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន ​ក៏​បាន​បញ្ចេញ​មតិ​ថា ខ្ញី​កាន់​តែ​ចាស់ កាន់​តែ​ហឹរ។

រូបភាពថ្មី Hyun Bin
រូបភាពថ្មី Hyun Bin

មិនត្រឹមតែប៉ុណ្ណោះ ក្នុងវ័យ ៤២ ឆ្នាំ Hyun Bin នៅតែមានភាពសក្តិសមនិងត្រូវបានគេហៅថា ជាបុរសដ៏ល្អឥតខ្ចោះម្នាក់ ក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ហើយពិបាកនឹងរកអ្នកណាមកជំនួសបាន ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាពថ្មី Hyun Bin
រូបភាពថ្មី Hyun Bin
រូបភាពថ្មី Hyun Bin
រូបភាពថ្មី Hyun Bin
Hyun Bin និង ភរិយា Son Ye Jin 
Hyun Bin និង ភរិយា Son Ye Jin 
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Hyun Bin
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T