ស្វាមី សាន់ឆាយ បង្ហាញសកម្មភាពមួយនេះ ក្រោយ ភរិយាទទួល»»-ម»»-រ»»-ណ»»-ភាព

//s9.kh1.co/b7/b71597a3544798abced3ae16ce0ab310b606da79.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

ម្តាយ តារាស្រី Barbie Hsu បាននិយាយថា DJ Koo ដែលជាស្វាមី របស់តារាសម្តែងស្រីរូបនេះ បានទៅលេងផ្នូរប្រពន្ធរបស់ខ្លួន ជារៀងរាល់ថ្ងៃ។

កម្សាន្ត៖ ម្តាយរបស់តារាស្រី Barbie Hsu អ្នកស្រី Hoang Xuan Mai បាននិយាយថា DJ Koo ដែលជាស្វាមី របស់តារាសម្តែងស្រីរូបនេះ បានទៅលេងផ្នូរប្រពន្ធរបស់ខ្លួន ជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo

ថ្មីៗនេះ អ្នកស្រី Hoang Xuan Mai ដែលជាម្ដាយរបស់ Barbie Hsu បានចែករំលែកជាមួយពិធីករជើងចាស់មួយរូប អំពីស្ថានភាពគ្រួសារ។ អ្នកស្រី ​បាន​និយាយ​ថា កូន​ប្រសា​របស់​ខ្លួន បានទៅ​មើល​ផ្នូរ​របស់​ភរិយា​ ជា​រៀង​រាល់​ថ្ងៃ។ បច្ចុប្បន្ន DJ Koo នៅតែរស់នៅក្នុងផ្ទះដែលរួមគ្នាជាមួយនឹងប្ដីប្រពន្ធ ខណៈដែលកូនទាំងពីរបានទៅតាមឪពុកបង្កើត ដែលជា អ្នកជំនួញ លោក​ Wang Xiaofei

Barbie Hsu
Barbie Hsu

អ្នកស្រី Hoang Xuan Mai ក៏បានសារភាពថា បន្ទាប់ពីការស្លាប់របស់ Barbie Hsu អ្នកស្រី និងកូនស្រីម្នាក់ទៀត Dee Hsu មិនអាចយកឈ្នះអារម្មណ៍អាក្រក់របស់ពួកគេបានទេ។ ដោយ​សារ​តែពិធីករជើងចាស់រូបនោះ ក៏​បាត់​បង់​កូន​ស្រី​ដែរ អ្នកស្រី Hoang ក៏បាន​សួរ​ទៅ​ពិធីករ​រូបនោះ ថា​ធ្វើ​ដូចម្តេច​ដើម្បី​យក​ឈ្នះ​ការ​ឈឺ​ចាប់​មួយនេះ។ ពិធីកររូបនេះ បានផ្តល់ដំបូន្មានថា វាត្រូវការពេលវេលា ខណៈរូបគេផ្ទាល់បានយំអស់រយៈពេល ២០ ឆ្នាំមកហើយ ។

Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo

គួររំឮកផងដែរថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប្អូនស្រីរបស់ Barbie Hsu ដោយនិយាយថា តារាស្រីរូបនេះ បានស្លា.ប់ដោយសារជំងឺគ្រុនផ្តាសាយ និងរលាកសួត ពេលធ្វើដំណើរទៅប្រទេសជប៉ុនក្នុងឱកាសបុណ្យចូលឆ្នាំចិន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
 DJ Koo
 DJ Koo
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T