ធនាគារ ព្រីនស៍ ប្រារព្វខួបលើកទី10 របស់ខ្លួនជាមួយការរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu

//s9.kh1.co/ac/ac5f5f4c38d3f1d6c841f55c56edb1729afcb5f6.png
សង្គម

 ២១-មេសា-២០២៥ ១០ព្រឹក · ៣ ម៉ោងមុន

ក្នុងឱកាសខួបលើកទី10 ធនាគារ ព្រីនស៍ នឹងរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu មកពីប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសខួបលើកទី10 ធនាគារ ព្រីនស៍ នឹងរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu មកពីប្រទេសម៉ាឡេស៊ី។ នៅក្នុងការបញ្ចូលគ្នារវាងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ធនាគារ ព្រីនស៍នឹងរៀបចំការជួបជុំតែមួយគត់ សម្រាប់អតិថិជនសេវាធនាគារអាទិភាព ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2025 នៅសណ្ឋាគារ សាន់&ម៉ូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

លោកគ្រូ Lee Xu ជាអ្នកឯកទេសហុងស៊ុយដ៏ល្បីល្បាញជុំវិញពិភពលោក ជាមួយបទពិសោធន៍ជាងពីរទសវត្សមកហើយ លោកនឹងអញ្ជើញមកចែករំលែកចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់ថាមពលខាងក្នុង ដើម្បីលើករាសី ភាពរុងរឿង បង្កើនផលិតភាព និងភាពជោគជ័យរបស់ខ្លួន។ ជាមួយនឹងជំនាញក្នុងការបញ្ចូលយុទ្ធសាស្រ្តសហសម័យទៅក្នុងហុងស៊ុយ វគ្គមួយនេះនឹងបង្ហាញអ្នកអំពីបច្ចេកទេសជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាពទាំងក្នុងជីវិតរស់នៅ និងក្នុងអាជីពការងារ ដែលជាជ្រុងសំខាន់មួយសម្រាប់ពិភពលោកដ៏ជឿនលឿននាពេលបច្ចុប្បន្ន។

លើសពីសិក្ខាសាលា ព្រឹត្តិការណ៍នេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុច្រើនជាងមុន ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅដែរ។ អ្នកចូលរួមនឹងទទួលបានឱកាសក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបុគ្គលសំខាន់ៗ និងរីករាយជាមួយអត្ថប្រយោជន៍ពិសេសៗ ដែលផ្តល់ជូនពីសំណាក់ដៃគូរបស់ធនាគារ ព្រីនស៍ រួមមាន ក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ អូអេស៊ីស ថេក មន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឺលីស មេឌីខល សេនធ័រ និងសណ្ឋាគារ សាន់&ម៉ូន។ ក្រៅពីការពិភាក្សាអំពីហុងស៊ុយដោយឥតគិតថ្លៃ អតិថិជនក៏នឹងទទួលបានរង្វាន់ផ្សេងៗ ដូចជា ប័ណ្ណបញ្ចុះតម្លៃសម្រាប់ទទួលទានអាហារនៅភោជនីយដ្ឋានប្រណីតៗ និងកញ្ចប់ពិនិត្យសុខភាពកម្រិតព្រីមៀនជាដើម។

លោកស្រី ប៉េង លីយ៉ា នាយិកាប្រតិបត្តិធុរកិច្ចនៃធនាគារ ព្រីនស៍ បានថ្លែងថា៖ "នៅធនាគារ ព្រីនស៍ យើងផ្តល់ជូនលើសពីដំណោះស្រាយហិរញ្ញវត្ថុ។​ យើងបង្កើតបទពិសោធន៍ធនាគារមួយ ដែលអាចជួយអតិថិជនរបស់យើងឲ្យទទួលភាពជោគជ័យគ្រប់ផ្នែកនៃជីវិត។ ការអញ្ជើញលោកគ្រូ លី ហ្សូ ឲ្យមកចូលរួមជាមួយយើង គឺពិតជាសមស្របទៅនឹងគោលការណ៍បេសកកម្មរបស់យើង ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួមមួយ ដែលលើកកម្ពស់ទាំងសុខុមាលភាព និងភាពរីកចម្រើនរបស់អតិថិជនយើងផងដែរ។"

ដោយសារកន្លែងមានកំណត់ ធនាគារ ព្រីនស៍ សូមលើកទឹកចិត្តឲ្យអតិថិជនសេវាធនាគារអាទិភាពទាំងអស់ធ្វើការទំនាក់ទំនងទៅកាន់ប្រធានផ្នែកទំនាក់ទំនងអតិថិជនផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួលបានការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ វាពិតជាស័ក្តិសមសម្រាប់ការប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្នុងកំឡុងខួ​ប10ឆ្នាំរបស់ធនាគារ ព្រីនស៍។

សម្រាប់ព័ត៌មានលំអិត សូមទាក់ទងមកកាន់ប្រធានការិយាល័យរបស់យើង៖ កញ្ញា ហ៊ន ការ៉ូលីន (077 588 868) កញ្ញា មឿន ផល្លី (093 209 067) កញ្ញា នាង ម៉ូណែត (092 823 167)៕

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/20/2060e592527d4ecde7f4dc4c62fb626235a73ddc.jpeg

ព្រឹកនេះ សមិទ្ធផលថ្មីបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តកំពត នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

 ២១-មេសា-២០២៥ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T