មុនប៉ះ Arsenal លោក Enrique ថាកូនក្រុមលោករូបនេះ ជាខ្សែបម្រើល្អបំផុតក្នុងលោក

//s9.kh1.co/44/44c29db9b9a953319d97260e566b1aa991cfbe4b.jpg
កីទ្បា

 ២៥-មេសា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

លោក Luis Enrique ជាអ្នកចាត់ការរបស់ក្រុមសេដ្ឋីបារាំង Paris Saint-Germain បាននិយាយថា កីឡាករ Vitinha ជាខ្សែបម្រើដ៏ល្អផ្ដាច់គេក្នុងលោក

កីឡា៖ លោក Luis Enrique ជាអ្នកចាត់ការរបស់ក្រុមសេដ្ឋីបារាំង Paris Saint-Germain បាននិយាយថា កីឡាករ Vitinha ជាខ្សែបម្រើដ៏ល្អផ្ដាច់គេក្នុងលោក មុនពេលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ទល់នឹង Arsenal មកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Luis Enrique
លោក Luis Enrique
កីឡាករ Vitinha
កីឡាករ Vitinha

PSG នឹងត្រូវប៉ះភាគីរបស់លោក Mikel Arteta នាថ្ងៃទី៣០ខែមេសា សម្រាប់ជើងទី១ ហើយជើងទី២នឹងធ្វើឡើងនាថ្ងៃទី៨ខែឧសភា ខណៈដែល PSG ជាក្រុមដែលគេរំពឹងទុកថាអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League សម្រាប់រដូវកាល ២០២៤-២០២៥ នេះ។

កីឡាករ Vitinha
កីឡាករ Vitinha

Vitinha បានក្លាយជាកីឡាករស្នូលនៅតំបន់បម្រើនៅ PSG តាំងពីលោក Luis Enrique ចូលមកដឹកនាំនាឆ្នាំ២០២៣ ដោយរូបគេបានចូលលេងយ៉ាងទៀងទាត់ក្នុងក្រុមនិងរំពឹងទុកថានឹងធ្វើដំណើរជាមួយ PSG ទៅប្រកួតជាមួយ Arsenal នៅ UCL ផងដែរ។

លោក Luis Enrique
លោក Luis Enrique

យ៉ាងណាមិញ លោក Enrique បានសរសើរកូនក្រុមរបស់លោករូបនេះថា៖

"ខ្ញុំមិនឃើញកីឡាករណាល្អដូចគេសម្រាប់តំណែជាខ្សែបម្រើទេ។ ខ្ញុំអាចនឹងគិតខុស តែខ្ញុំកម្រគិតខុសណាស់។"  

ប្រភព metro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T