ជាដំណឹងដ៏គួរឲ្យសោកស្ដាយមួយដែល កីឡាករដ៏ឆ្នើមមួយរូប គឺ លោក ទេស សម្បត្តិ បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍។ តាមប្រភពបានឲ្យដឹងថា កីឡាកររូបនេះ បានបើកបរម៉ូតូមួយគ្រឿងម៉ាក ADV ពាក់ស្លាក់លេខ ភ្នំពេញ 1KY-4937 ធ្លាក់ទឹកស្ទឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២០ មេសា ឆ្នាំ២០២៥នេះ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២១ មេសានេះ នៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពលោក ទេស សម្បត្តិ ដែលជាកីឡាករជម្រើសជាតិកម្ពុជា ខ្សែការពារដ៏ឆ្នើម៕
ប្រភព Truy Vichheka


