ពិតជាដំណឹងដ៏គួរឱ្យរំភើបរីករាយសម្រាប់វិស័យបាល់ទាត់កម្ពុជា! ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏កក្រើករបស់ក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់AFC Challenge League មុខនេះ នឹងត្រូវបានបំពាក់បច្ចេកវិទ្យា VAR ជាលើកដំបូង ដែលជាសក្ខីភាពបញ្ជាក់ពីការបោះជំហានទៅមុខមួយកម្រិតទៀតនៃបាល់ទាត់ជាតិយើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែពិសេសនោះ ទូរទស្សន៍ BTV News បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះព្រឹត្តិការណ៍ដ៏សំខាន់នេះ ដោយបានដំឡើងកាមេរ៉ាខ្នាតធំរហូតដល់ ១០ គ្រឿង នៅជុំវិញពហុកីឡដ្ឋានមរតកតេជោ។ ការបំពាក់កាមេរ៉ាដ៏ទំនើបនេះ នឹងធានាបាននូវរូបភាពច្បាស់ និងគ្រប់ប្លង់នៃសកម្មភាព ដែលនឹងធ្វើឱ្យទស្សនិកជនទទួលបានបទពិសោធន៍ទស្សនាដ៏រស់រវើក និងមិនអាចបំភ្លេចបាន។
មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមពីអ្នកថតរូប និងអ្នកសារព័ត៌មានល្បីៗមកពីបណ្ដាប្រទេសនានានៅទូទាំងពិភពលោក ដែលបានចុះឈ្មោះរួចរាល់ដើម្បីមកផ្តិតយករូបភាពដ៏ស្រស់ស្អាត និងសកម្មភាព ពីពហុកីឡដ្ឋានមរតកតេជោរបស់យើង។ វត្តមានអ្នកសារព័ត៌មានអន្តរជាតិទាំងនេះ នឹងជួយផ្សព្វផ្សាយពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាទៅកាន់ពិភពលោកទាំងមូល ថាបាល់ទាត់របស់យើងកំពុងតែបោះជំហានទៅមុខយ៉ាងខ្លាំងក្លា។
ដើម្បីចូលរួមយកព័ត៌មានពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ស្ថាប័ន AFC បានជូនដំណឹងដល់អ្នកសារព័ត៌មានទាំងអស់ឱ្យធ្វើការចុះឈ្មោះជាថ្មី
តាមរយៈតំណភ្ជាប់ (link) ដែលបានផ្តល់ជូនគឺ៖:https://media.the-afc.com/registration
ការចុះឈ្មោះសម្រាប់អ្នកសារព័ត៌មាននឹងបើកទទួលចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៥។ អាស្រ័យហេតុនេះ សូមបងប្អូនអ្នកសារព័ត៌មានទាំងអស់រួសរាន់ចុះឈ្មោះឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានសិទ្ធិ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។
សម្រាប់អ្នកគាំទ្រដែលចង់ចូលរួមទស្សនាការប្រកួតនេះផ្ទាល់ អាចចាប់ផ្ដើមទិញសំបុត្របានចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ តាមរយៈកម្មវិធីទូរស័ព្ទដៃ PKR Svay Rieng FC ដែលមានភាពងាយស្រួលក្នុងការទិញ និងឆាប់រហ័ស ដោយគ្រាន់តែស្កេនចូលទស្សនាដោយផ្ទាល់តែម្ដង ដោយពុំចាំបាច់ធ្វើការដូរយកសំបុត្រអ្វីឡើយ។
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android អាចទាញយកកម្មវិធីតាមរយៈតំណភ្ជាប់៖:https://play.google.com/store/apps/details?id=asia.wonderpass.pkrsrfc សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS អាចទាញយកកម្មវិធីតាមរយៈតំណភ្ជាប់៖:https://apps.apple.com/us/app/pkr-svay-rieng-fc/id6505087491
ក្រៅពីការទិញតាមកម្មវិធីទូរស័ព្ទដៃ សំបុត្រក៏នឹងមានដាក់លក់នៅរោងភាពយន្តលេជេន សាខាអេដេនហ្គាដិន ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាចផងដែរ
ទីតាំង:https://maps.app.goo.gl/2vw766HSqYzzRTys8
ប្រភព៖ ក្រសួងព័ត៌មាន
