Katy Perry បង្ហាញអារម្មណ៍ បែបនេះ នៅលើឆាកតន្រ្តី ក្រោយ មានដំណឹង បែកគ្នា ជាមួយ គូស្នេហ៍

//s9.kh1.co/bb/bbe92e5661d6c175afff9706d84885c1e4d172dc.jpg
តារា & កម្សាន្ដ

 ០៤-កក្កដា-២០២៥ ៨ព្រឹក · ១០ ម៉ោងមុន

តារា​ចម្រៀងស្រី Katy Perry បានបង្ហាញអារម្មណ៍បែបនេះ និងទប់ទឹកភ្នែកមិនជាប់ នៅលើឆាកតន្រ្តី បន្ទាប់ពី លេចឭថា នាងនិងគូស្នេហ៍ បានបែកគ្នា។

កម្សាន្ត៖ តារា​ចម្រៀងស្រី Katy Perry ទប់​ទឹក​ភ្នែក​មិនជាប់ អំឡុង​ពេល​ចេញ​សម្ដែង​ចុង​ក្រោយ ​នៅ​ប្រទេស​អូស្ត្រាលី ចំ​ពេល​ដែល​នាង​បាន​បែកបាក់​ទំនាក់ទំនង​ស្នេហា ជាមួយ​តារា​សម្ដែង លោក Orlando Bloom បន្ទាប់​ពី ទាក់ទងគ្នា​ជិត​មួយ​ទសវត្សរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Katy Perry
Katy Perry

នៅចុងបញ្ចប់នៃកម្មវិធី នៅថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី តារាចម្រៀងស្រី Katy Perry បានបង្ហាញសកម្មភាពមួយ នៅលើឆាក។ នៅក្នុង​វីដេអូ​ដែល​ទស្សនិកជន ​បាន​បង្ហោះ​លើ​បណ្ដាញសង្គម X នោះ Katy បាន​លើក​ដៃ​បង្កើត​រាងបេះដូង ភ្នែក​របស់​នាង​ពោរពេញ​ដោយ​ទឹកភ្នែក។ តារា​ចម្រៀង​រូប​នេះ​បាន​ចែក​រំលែក​ជាមួយ​អ្នក​គាំទ្រ​របស់​នាង​ថា «អរគុណ​ដែល​តែងតែ​នៅ​ទីនេះ សម្រាប់​ខ្ញុំ។ អូស្ត្រាលី មានន័យណាស់»។ បន្ទាប់មក នាង​បាន​ស្ងប់ចិត្ត ហើយ​និយាយ​ថា​ «​តោះ​ច្រៀង​ Firework»។

Katy Perry
Katy Perry

នៅក្រោមការបង្ហោះនោះ អ្នកគាំទ្រជាច្រើន បានសម្តែងការគាំទ្រចំពោះ Katy Perry និងបានសរសើរនាងថា មានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីបញ្ចប់ដំណើរប្រគំតន្រ្តី នៅប្រទេសអូស្ត្រាលី ទោះបីជា ស្ថិតក្នុងគ្រាលំបាកបំផុត ក៏ដោយ។

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom

ការសម្តែងចុងក្រោយរបស់ Katy Perry នៅប្រទេសអូស្ត្រាលី បានធ្វើឡើងពីរបីថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា នាងបានបែកបាក់ជាមួយ Orlando Bloom ។ កាលពីថ្ងៃទី ២៦ ខែមិថុនា ទស្សនាវដ្ដី People និង Us Weekly បានដកស្រង់ ប្រភពជិតស្និទ្ធដែលនិយាយថា តារាចម្រៀងវ័យ ៤០ ឆ្នាំ និងតារាសម្តែងវ័យ ៤៨ ឆ្នាំរូបនេះ បានផ្ដាច់ការភ្ជាប់ពាក្យរបស់ពួកគេ ដោយបញ្ចប់ទំនាក់ទំនងរយៈពេល ៩ ឆ្នាំ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T