Bosco Wong ចេញមក និយាយ រឿងរៀបការ បែបនេះ

//s9.kh1.co/cc/cc60cbaef74d70f56123ff9d0612127e588a3284.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២៥ ៩ព្រឹក · ៩ ម៉ោងមុន

តារាសម្តែងប្រុស លោក Bosco Wong បានទាក់ទាញការចាប់អារម្មណ៍ ក្រោយពី បានចែករំលែកថា ការសម្រេចចិត្ត មិនរៀបការ បានធ្វើឱ្យម្តាយ មានការខកចិត្តយ៉ាងខ្លាំង។

កម្សាន្ត៖ តារាសម្តែងប្រុស លោក Bosco Wong បានទាក់ទាញការចាប់អារម្មណ៍ ក្រោយពី បានចែករំលែកនៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ថា ការសម្រេចចិត្តរបស់ខ្លួន មិនរៀបការ បានធ្វើឱ្យម្តាយលោក មានការខកចិត្តយ៉ាងខ្លាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Bosco Wong
 Bosco Wong

ជាការថ្លែងទៅកាន់ សារព័ត៌មាន HK01 កាលពីដើមខែកក្កដា តារាសម្តែង លោក Bosco Wong បានចែករំលែក ដោយបើកចំហអំពីជីវិតបច្ចុប្បន្ន ការងារ និងជីវិតស្នេហារបសខ្លួន ដោយរូបលោក បាននិយាយថា ឪពុកម្តាយរបស់លោក បានលែងលះគ្នា មុនពេលលោកកើត ដូច្នេះ លោករស់នៅជាមួយម្តាយរបស់ខ្លួន។ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន ម្ដាយ​របស់​តារា​សម្ដែង​រូប​នេះ ​ធ្វើ​ការ​ងារពីរ​​ ក្នុង​មួយ​ថ្ងៃ នៅពេលព្រឹក ធ្វើការជាអ្នកលក់ ឯពេលល្ងាច ធ្វើការនៅក្នុងហាងទំនិញមួយកន្លែង។ 

Bosco Wong
Bosco Wong

ដោយមានអារម្មណ៍សោកស្ដាយ ចំពោះការខិតខំប្រឹងប្រែងរបស់ម្ដាយ Bosco Wong បានរៀនពីរបៀបមើលថែខ្លួនឯងតាំងពីតូច។ ដោយសារតែធម្មជាតិនៃការងាររបស់ម្តាយ តារាប្រុសរូបនេះ ត្រូវរស់នៅជាមួយសាច់ញាតិ ។ នៅពេលសួរអំពីការខ្វះខាត ក្នុងអំឡុងពេលដែលកូនត្រូវការសេចក្តីស្រឡាញ់បំផុត ប៉ុន្តែឪពុកម្តាយទាំងពីរមិននៅក្បែរនោះ តារាប្រុសរូបនេះ បាននិយាយថា «ខ្ញុំត្រូវតែអរគុណព្រះ ចំពោះរឿងនេះ ខ្ញុំពិតជាមិនសោកសៅទេ ដោយសារតែបរិយាកាសគ្រួសាររបស់ខ្ញុំ ពិតជាមិនបង្កជាឧបសគ្គអ្វីនោះទេ។ កាលពីខ្ញុំនៅក្មេង ម្តាយរបស់ខ្ញុំបានដាស់តឿនខ្ញុំថា នៅពេលដែលខ្ញុំមកពីគ្រួសារដែលមានឪពុកម្តាយតែមួយ ខ្ញុំត្រូវតែមើលថែខ្លួនឯង»។

Bosco Wong និង ម្ដាយ
Bosco Wong និង ម្ដាយ

ក្នុងនាមជាកូនប្រុសម្នាក់ Bosco Wong បាននិយាយថា រហូតមកដល់ពេលនេះ លោកគោរព តាមការសម្រេចចិត្តរបស់ម្តាយខ្លួន គ្រប់យ៉ាង រួមទាំងការជ្រើសរើសមិត្តស្រីផងដែរ។ នោះអាចជាហេតុផលដែល លោកនៅលីវ ក្នុងនោះដែរ លោកបាននិយាយថា «កាលខ្ញុំនៅក្មេង ហើយមានស្នេហា ម្តាយខ្ញុំចូលចិត្តដេញសង្សារខ្ញុំចោល ពេលដែលខ្ញុំណាត់ជួប ម្ដាយខ្ញុំតែងតែស្តីបន្ទោសខ្ញុំរាល់ថ្ងៃ ពេលសង្សារខ្ញុំនិងខ្ញុំចេញទៅញ៉ាំអី គាត់នឹងខឹង។ និយាយឱ្យខ្លី គាត់ស្តីបន្ទោសខ្ញុំទាំងយប់ទាំងថ្ងៃ ការដែលត្រូវម្តាយស្តីបន្ទោសរាល់ថ្ងៃ ខ្ញុំក៏ធុញនឹងសង្សារខ្ញុំបន្តិចម្ដងៗ»។ តារាប្រុសរូបនេះ ថែមទាំងបាននិយាយលេងថា «ពេលនេះប្រសើរជាង ដែល ខ្ញុំមិនរៀបការទេ ដែលធ្វើឱ្យម្តាយខ្ញុំកាន់តែខឹង»៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Bosco Wong
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T