Katy Perry បង្ហាញភាពស្រស់ស្អាត ក្នុងឈុតមួយនេះ ក្រោយ បែកគ្នា ជាមួយ គូស្នេហ៍

//s9.kh1.co/17/1749b7b5a4e7aba70024aba7c8c06e56d2007627.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២៥ ៨ព្រឹក · ៩ ម៉ោងមុន

តារាចម្រៀងស្រី Katy Perry បានចេញមកកម្សាន្ត ជាមួយកូនស្រី និង មិត្តភក្តិកាលពីចុងសប្តាហ៍មុន ក្រោយ ប្រកាសបែកគ្នា​ ជាមួយគូស្នេហ៍។

កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry បានចេញមកវិស្សមកាល នៅ Capri ប្រទេសអ៊ីតាលី ជាមួយកូនស្រី Daisy អាយុជិត ៥ ឆ្នាំ និង មិត្តភក្តិកាលពីចុងសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Katy Perry
Katy Perry

តារាចម្រៀងស្រី Katy Perry បាន​ចេះមកកម្សាន្ត ដោយបានហាល​ថ្ងៃ​លើ​ទូក​ ក្នុង​ឈុត​ប៊ីគីនី​យ៉ាងទាក់ទាញ។ នាង​ឆ្លៀត​ពេល​សម្រាក​លំហែ​កាយ ​បន្ទាប់​ពី​បញ្ចប់​ដំណើរ ប្រគំតន្រ្តីនៅ​អូស្ត្រាលី ​កាល​ពី​ចុង​ខែ​មិថុនា។

Katy Perry
Katy Perry

តារា​ចម្រៀងស្រី​រូបនេះ ត្រូវបានគេឃើញ ព​កូន​ស្រី​ឈ្មោះ Daisy Dove នៅក្នុងដៃ។ Daisy គឺជាកូនដំបូងរបស់ Katy ជាមួយនឹង អតីតគូស្នេហ៍ Orlando Bloom

Katy Perry និង កូនស្រី
Katy Perry និង កូនស្រី

យ៉ាងណាមិញ នៅពេលដែលពួកគេ​ បានប្រកាសពីការបែកបាក់គ្នា កាលពីថ្ងៃទី ៣ ខែកក្កដា កន្លងទៅ Katy និង Orlando បាននិយាយថា ពួកគេបានផ្លាស់ប្តូរទំនាក់ទំនងរបស់ពួកគេ ទៅជាការចិញ្ចឹមកូនជាមួយគ្នា ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។ អ្នកតំណាងម្នាក់បានចែករំលែក ជាមួយប្រព័ន្ធផ្សព្វផ្សាយថា ពួកគេនឹងបន្តបង្ហាញខ្លួនរួមគ្នាជាគ្រួសារមួយ ពីព្រោះអាទិភាពបច្ចុប្បន្ន និងអនាគតរបស់ពួកគេ គឺចិញ្ចឹមកូនស្រីអាយុ ៤ ឆ្នាំ Daisy Dove ដោយក្តីស្រឡាញ់ ស្ថិរភាព និងការគោរព ។

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T