កីឡា៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិបហង្សក្រហម Liverpool កាន់តែកៀកក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Hugo Ekitike ពីក្លិប Eintracht Frankfurt ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាគីរបស់លោក Arne Slot គ្រោងនឹងចាយប្រាក់ជិត១១១លានដុល្លារ សម្រាប់ជាផ្នែកមួយនៃការចរចាយកខ្សែប្រយុទ្ធរូបនេះ ខណៈ Eintracht Frankfurt ក៏ជិតនឹងទទួលយកដែរ ដោយក្លិបទាំងពីរសង្ឃឹមថាការចរចានឹងបញ្ចប់ជាស្ថាពរនាពេលឆាប់ៗ។

កីឡាករ Hugo Ekitike វិញក៏បានព្រមព្រៀងកុងត្រាចំនួន៦ឆ្នាំស្នាក់នៅទឹកដី Anfield ហើយដែរគឺរហូតដល់ខែមិថុនា ឆ្នាំ២០៣១ឯណោះ៕

