តាមទិញឡើងយូរ ទីបំផុត Arsenal យកបានខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែតរូបនេះហើយ

//s9.kh1.co/90/904abbd6478c2510791e650f80fdd2e4048f98f3.jpg
កីទ្បា

 ២៤-កក្កដា-២០២៥ ២ល្ងាច · ៧ ថ្ងៃមុន

Arsenal នឹងទិញយក កីឡាករសញ្ជាតិស៊ុយអែតរូបនេះ ក្នុងតម្លៃប្រមាណ ៨៦. ១លានដុល្លារ

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal និង Sporting CP បានឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធ Viktor Gyökeres ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Viktor Gyökeres 
ខ្សែប្រយុទ្ធ Viktor Gyökeres 

Arsenal នឹងទិញយក កីឡាករសញ្ជាតិស៊ុយអែតរូបនេះ ក្នុងតម្លៃប្រមាណ ៨៦. ១លានដុល្លារ ដោយមកទល់ពេលនេះក្លិបទាំងពីរកំពុងដោះដូរឯកសារគ្នាក្នុងរយៈពេល១២ម៉ោងចុងក្រោយ ដើម្បីឲ្យការចរចានេះបញ្ចប់ឡើងយ៉ាងរលូន។

ខ្សែប្រយុទ្ធ Viktor Gyökeres 
ខ្សែប្រយុទ្ធ Viktor Gyökeres 

Viktor Gyokeres ចង់ផ្លាស់ទៅក្លិបកាំភ្លើងធំ Arsenal តែមួយគត់ ទោះបីបិសាចក្រហម Manchester United ព្យាយាមបើកការចរចាជាមួយគេក៏ដោយ។

ខ្សែប្រយុទ្ធ Viktor Gyökeres 
ខ្សែប្រយុទ្ធ Viktor Gyökeres 

ការធ្វើតេស្តសុខភាពត្រូវគេរំពឹងទុកថានឹងធ្វើឡើងបន្ទាប់ពីការចរចាបានបញ្ចប់ ដោយមិនមានបញ្ហាអ្វីនោះឡើយ។ គួរបញ្ជាក់ផងដែរថា ក្រៅពីថ្លៃផ្ទេរជាង៨៦លាននេះ Arsenal ក៏ត្រូវឲ្យប្រាក់ថ្លៃបន្ថែមផ្សេងៗចំនួន ១៣.៥លានដុល្លារទៅកាន់ Sporting CP ផងដែរ៕

ខ្សែប្រយុទ្ធ Viktor Gyökeres 
ខ្សែប្រយុទ្ធ Viktor Gyökeres 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T