កីឡា៖ ក្លិប Barcelona បានសម្រេចលក់យុវជនម្នាក់របស់ខ្លួនគឺ Pau Victor ទៅឲ្យក្លិប SC Braga ដោយពេលនេះមានការចរចាកើតឡើងបណ្ដើរៗហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធរូបនេះនឹងចែកផ្លូវជាមួយ Barcelona ក្នុងតម្លៃខ្ទង់១២លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៤.១លានដុល្លារ) បូកបញ្ចូលថ្លៃបន្ថែមផ្សេងៗចំនួន៣លានអឺរ៉ូ(ស្មើនឹងប្រមាណ ៣.៥លានដុល្លារ)ទៀត។

Barcelona នឹងព្យាយាមចរចាឲ្យ SC Braga អាចលក់ Pau Victor មកឲ្យពួកគេវិញនាថ្ងៃអនាគត ខណៈការចរចាបានទទួលភ្លើងបៃតងពីកីឡាករផ្ទាល់។គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Pau Victor បានចូលរួមនៅឈុត B របស់ Barcelona នាឆ្នាំ២០២៣ តែនៅឆ្នាំ២០២៤ នេះ រូបគេបានឡើងមកលេងឈុតធំរបស់ Barcelona ផងដែរ៕
