អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាំឱ្យមានការប្តេជ្ញាចិត្តពីភាគីទាំងពីរក្នុងការអនុវត្តបទឈប់បាញ់

//s9.kh1.co/97/971ce0e08b496bb140a445e2c86f0975cd4f431f.jpg
សង្គម

 ២៧-សីហា-២០២៥ ៩ព្រឹក · ១១ ម៉ោងមុន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)ថា បាននាំឱ្យមានការប្តេជ្ញាចិត្តពីភាគីទាំងពីរក្នុងការអនុវត្តបទឈប់បាញ់ បន្ទាប់ពីបានឯកភាពគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ នាពេលកន្លងទៅនៅប្រទេសម៉ាឡេស៊ី។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)ថា បាននាំឱ្យមានការប្តេជ្ញាចិត្តពីភាគីទាំងពីរក្នុងការអនុវត្តបទឈប់បាញ់ បន្ទាប់ពីបានឯកភាពគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ នាពេលកន្លងទៅនៅប្រទេសម៉ាឡេស៊ី។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះកងកម្លាំងកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់យោធាថៃ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀង ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបនេះ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/97/97a45dd0b17c2fe3ce691330f18f1c9a0b82c3a7.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T