រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងសមាគមអេឡិចត្រូនិច និងបច្ចេកវិទ្យាកម្ពុជា (CETA) បានរៀបចំសិក្ខាសាលារួមគ្នាមួយ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង ឲ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅ អំពីកម្មវិធីរបស់ SDF ព្រមទាំងលើកកម្ពស់ និងកំណត់តម្រូវការ ជំនាញក្នុងវិស័យអេឡិចត្រូនិច ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទៅមុខទៀត ឲ្យកាន់តែរីកចម្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមរយៈការរៀបចំសិក្ខាសាលារួមគ្នានេះ បានបង្ហាញពី ជំហានដ៏ល្អមួយ ក្នុងការជំរុញបេសកកម្មរបស់ SDF ដើម្បីកសាង និងពង្រឹងកម្លាំងពលកម្មប្រកបដោយជំនាញយ៉ាងមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់សម្រាប់វិស័យអេឡិចត្រូនិច នៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងអនាគត៕















