ថ្ងៃនេះនឹងមានបើកកិច្ចប្រជុំ RBC រវាង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ជាមួយ មេបញ្ជាការកងទ័ពភូមិភាគទី ២ថៃ

//s9.kh1.co/a6/a63c22b4f81f9bb033cd8eed2815ffbc2c363a13.jpg
សង្គម

 ២៧-សីហា-២០២៥ ១០ព្រឹក · ១០ ម៉ោងមុន

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នឹងមានបើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នឹងមានបើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសេចក្តី សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះដែរសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តម សេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។ដោយឡែកគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថា តាមរយៈកិច្ចប្រជុំនេះកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញដល់ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថេរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថាកាលពីវេលាលាម៉ោង ០៩:២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)រវាងយោធភូមិភាគទី៤ កម្ពុជា និង ក្រុមលេខាធិការយោធភូមិភាគទី២ ថៃបានបើកកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយ ពីវិបត្តិព្រំដែន រវាងប្រទេសទាំងពីរ។

បើយោងតាមក្រសួងការពារជាតិបានឱ្យដឹងដែរថា សម្រាប់ភាគីកម្ពុជា ក្នុងកិច្ចប្រជុំនេះបាន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការរបស់យោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។

ប្រភពដដែលនេះបានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នេះ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/a6/a683c1e40e62106b62733d890867db7a3d3cf984.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/97/971ce0e08b496bb140a445e2c86f0975cd4f431f.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាំឱ្យមានការប្តេជ្ញាចិត្តពីភាគីទាំងពីរក្នុងការអនុវត្តបទឈប់បាញ់

 ២៧-សីហា-២០២៥ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T