សូមប្រុងប្រយ័ត្នការធ្វើដំណើរផ្លូវទឹក សម្ពាធទាបពីព្យុះសមុទ្រចិនខាងត្បូង នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី៥ ដល់ទី១៥ ខែសីហានេះ

//s9.kh1.co/a4/a42ab0f10c9e7d1a36136f57405170c276ca0a1a.png
សង្គម

 ០៥-សីហា-២០២៦ ១០ព្រឹក · ២ ខែមុន

សម្ពាធទាបពីព្យុះទី១៤ នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី៥ ដល់ទី១៥ ខែសីហានេះ

ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីប្រកាសអំពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកសមុទ្រដែលនឹងត្រូវទទួលរងឥទ្ធិពលពីព្យុះសមុទ្រចិនខាងត្បូងដែលបានវិវត្តទៅជាព្យុះទី១៤ ឈ្មោះគូជីរ៉ា (Kujira) T2614 រួមជាមួយនឹងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុត្រអាន់ជាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាកម្ពុជានឹងទទួលរងឥទ្ធិពលព្យុះនេះក៏ដោយ ប៉ុន្ដែប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងនៃព្យុះទី១៣ និងទី១៤នេះទេ។ 

https://s9.kh1.co/__image/w=650,h=920,q=100/ad/ad29ec14517637463a7f9f7c1bddd62421d538b3.png

យ៉ាងណាមិញ យើងនឹងទទួលការប្រែប្រួលអាកាសធាតុដោយមាន ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងភ្លៀងធ្លាក់គ្របដណ្ដប់៥០%ទូទាំងខេត្តក្រុង។ ចំណែកឯតំបន់សមុទ្រក៏នឹងមានរលកបោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និង អតិបរមា ១ម៉ែត្រ៧៥សង់ទីម៉ែត្រ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើតការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ ត្រៀមអាវភ្លៀង និងចៀសវាងការធ្វើដំណើរលើផ្លូវទឹក តាមការបរិច្ឆេទខាងលើ។ ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្ដធ្វើការតាមដានវិភាគស្ថានភាពអាកាសធាតុដើម្បីជម្រាបជូនជាដំណឹងក្នុងករណីមានការប្រែប្រួល៕

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/de/ded376d815cf3c8ed820b7e5dc08f2a03d4a5fe7.png

ប៉ូការី ស្វេត ភេសជ្ជៈអុីយ៉ុងកម្រិតពិភពលោករបស់ប្រទេសជប៉ុន បានប្រកាសជាដៃគូគាំទ្រផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026)

 ១៨-កញ្ញា-២០២៦ 
 ១ល្ងាច · ៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T