អាណិតណាស់! តារាជើងចាស់ ប៊ុន សុន ធ្លាក់ខ្លួនទូលនំលក់តាមផ្លូវ ពេលខ្លះដល់ថ្នាក់លក់មិនដាច់ ហូបបាយជាមួយអំបិល (មានវីដេអូ)

//s5.kh1.co/d5/d59b8b7a67bc511955d7a38b08114c3a3d3dba67.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនដែលតែងតែតាមដាននូវរឿងខ្លីៗ និង MV ចម្រៀងមួយចំនួន ប្រាកដជាបានស្គាល់នូវតារាជើងចាស់ ប៊ុន សុន ដែលនិយមដើរតួជាម្តាយ ទទួលបានការសរសើរពីសមត្ថភាពសម្តែងរបស់គាត់គ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈពេលនេះឃើញថា តារាសម្តែងរូបនេះ បានស្ងាត់នៅក្នុងវិស័យសិល្បៈ មិនសូវជាបានលេចមុខសម្តែងច្រើនដូចមុន។ តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ ស្រាប់តែកាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញតារាជើងចាស់រូបនេះធ្លាក់ខ្លួន ដើរទូលនំលក់តាមផ្លូវយ៉ាងអាណិត។

ជាមួយនឹងសកម្មភាពនេះដែរ ឃើញថាសកម្មភាពរបស់តារារូបនេះពិតជាពិបាកខ្លាំង ដែលខ្លួនមានវ័យច្រើនបែបនេះហើយ បែរជាមកត្រូវដើរទូលនំលក់ទាំងពិបាកយ៉ាងនេះ។ ទន្ទឹមនឹងការលំបាកនេះដែរ បានធ្វើឲ្យតារារូបនេះរៀបរាប់ទាំងទឹកភ្នែក ពេលខ្លះពិបាកខ្លាំងលក់មិនដាច់ដល់ថ្នាក់គ្មានម្ហូបហូប បានត្រឹមតែអំបិលជាអាហារប៉ុណ្ណោះ។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួកក្នុងចិត្ត ព្រោះមិននឹកស្មានថាតារាជើងចាស់រូបនេះ មានសភាព និងជីវភាពពិបាកខ្លាំងបែបនេះ ខណៈពេលដែលវ័យរបស់គាត់កាន់តែច្រើនផងនោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះដើម្បីជ្រាបច្បាស់៖

តារាជើងចាស់ ប៊ុន សុន
តារាជើងចាស់ ប៊ុន សុន
តារាជើងចាស់ ប៊ុន សុន យំរៀបរាប់
តារាជើងចាស់ ប៊ុន សុន យំរៀបរាប់
តារាជើងចាស់ ប៊ុន សុន ដើរលក់នំ
តារាជើងចាស់ ប៊ុន សុន ដើរលក់នំ
តារាជើងចាស់ ប៊ុន សុន ដើរលក់នំ
តារាជើងចាស់ ប៊ុន សុន ដើរលក់នំ
តារាជើងចាស់ ប៊ុន សុន ដើរលក់នំ
តារាជើងចាស់ ប៊ុន សុន ដើរលក់នំ
តារាជើងចាស់ ប៊ុន សុន 
តារាជើងចាស់ ប៊ុន សុន 
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T