អឺរ៉ុប៖ ពានរង្វាន់ UEFA Champions League រដូវកាលមុន ២០១៨-២០១៩ ត្រូវបានបញ្ចប់ទៅដោយក្លិបហង្សក្រហម Liverpool ជាអ្នកគ្រងជើងឯក។ យ៉ាងណាមិញ ក្លិបដែលរកប្រាក់បានច្រើនជាងគេពីព្រឹត្តិការណ៍មួយនោះមិនមែន Liverpool នោះទេគឺ Barcelona។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជាត្រូវបានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមថ្វីជើង Liverpool ប៉ុន្តែក្លិបអ្នកមានបុណ្យ Barcelona បានជាប់ចំណាត់ថ្នាក់លេខ១ ជាក្លិបដែលរកប្រាក់បានច្រើនជាងគេពីព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកក្លិបលំដាប់ទីមួយប្រចាំទ្វីបអឺរ៉ុប។ ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់អាចរកប្រាក់បានដល់ទៅ ១៣០.០៦លានដុល្លារសហរដ្ឋអាមេរិកពីពានរង្វាន់ Champions League រដូវកាលមុន ខណៈក្រុមជើងឯក Liverpool ឈរនៅលេខ២ ដោយរកបានត្រឹម ១២៣.៣៩លានដុល្លារសហរដ្ឋអាមេរិក។
ចំណូលនៃប្រាក់ទាំងអស់នោះគឺបានមកពីការលក់សិទ្ធិផ្សាយទៅតាមទូរទស្សន៍, ការលក់សំបុត្រចូលទស្សនា ប្រាក់រង្វាន់ផ្សេងៗ និងប្រភពចំណូលផ្សេងៗជាច្រើនទៀត។
ក្លិបទាំង១០ ដែលប្រាក់បានច្រើនជាងគេពីពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុនរួមមាន៖
- លេខ១ ៖ Barcelona (១៣០.០៦លានដុល្លារសហរដ្ឋអាមេរិក)
- លេខ២ ៖ Liverpool (១២៣.៣៩លានដុល្លារសហរដ្ឋអាមេរិក)
- លេខ៣ ៖ Spurs (១១២.២៧លានដុល្លារសហរដ្ឋអាមេរិក)
- លេខ៤ ៖ Juventus (១០៥,៦លានដុល្លារសហរដ្ឋអាមេរិក)
- លេខ៥ ៖ Manchester United (១០៣.៣៨លានដុល្លារសហរដ្ឋអាមេរិក)
- លេខ៥ ៖ Manchester City (១០៣.៣៨លានដុល្លារសហរដ្ឋអាមេរិក)
- លេខ៧ ៖ PSG (៩៤.៤៩លានដុល្លារសហរដ្ឋអាមេរិក)
- លេខ៧ ៖ Real Madrid (៩៤.៤៩លានដុល្លារសហរដ្ឋអាមេរិក)
- លេខ៧ ៖ Atletico Madrid (៩៤.៤៩លានដុល្លារសហរដ្ឋអាមេរិក)
- លេខ១០ ៖ Bayern Munich (៩១.១៥លានដុល្លារសហរដ្ឋអាមេរិក)
ប្រភព៖ Marca