ថៃ៖ ចំពោះប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តថៃ ប្រាកដជាបានជ្រាបហើយថា កន្លងមកកំពូលតារាសម្តែងប្រុស មុខស្រទន់មានមន្តស្នេហ៍ Mik Thongraya ដែលលោកគឺជាតារាសម្ដែងប្រុសម្នាក់មានភាពល្បីល្បាញខ្លាំង ក្នុងសង្គមសិល្បៈថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ពេលបច្ចុប្បន្ននេះ លោក Mik Thongraya ចូលរួមសម្ដែងឲ្យប៉ុស្តិ៍ទូរទស្សន៍ លេខ ៧ ដែលលោកក៏ជាតារាសម្ដែងប្រុសឆ្នើមជួរមុខផងដែរ។ មិនត្រឹមតែជាតារាល្បីប៉ុណ្ណោះទេ បើនិយាយពីរូបសម្បត្តិវិញ លោកមានភាពសង្ហាខ្លាំង ព្រមទាំងមានកម្ពស់ខ្ពស់ថែមទៀតផង។
ទន្ទឹមនឹងនេះដែរ ប្រិយមិត្ត ព្រមទាំងបណ្ដាហ្វេនៗរបស់លោក ប្រហែលជាមិនដែលបានដឹង នឹងបានឃើញនោះទេ ពីរូបភាពដ៏កម្ររបស់លោកកាលនៅពីក្មេង ហ្វេនៗធ្លាប់តែឃើញលោកមានភាពសង្ហាបែបនេះ ចុះទម្រាំរូបភាពលោកកាលនៅពីក្មេងវិញ ច្បាស់ជាមិនឲ្យចាញ់លោកក្នុងពេលបច្ចុប្បន្ននោះទេ។
ជាក់ស្ដែង ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់ Mik កាលពីនៅកុមារភាព ក៏ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលមើលទៅលោកពិតជាគួរឲ្យស្រលាញ់ ក្នាញ់ និងសង្ហាតាំងតែពីក្មេងតែម្ដង ជាហេតុធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រ និងស្នេហាតារាប្រុសរូបនេះ កាន់តែជ្រួលជ្រើម និងសរសើរពីលោកមិនដាច់ពីមាត់៕
សូមទស្សនារូបភាពខាងក្រោម៖