អតីតស្វាមី Jennifer Lopez បង្ហាញសកម្មភាពមួយនេះ ជាមួយ អតីតភរិយា ម្នាក់នេះ ហ្វេនៗចាប់អារម្មណ៍ គ្រប់គ្នា

//s9.kh1.co/6e/6e834531632cd15205303318954707279d5d0aef.jpg
តារា & កម្សាន្ដ

 ០១-កុម្ភៈ-២០២៥ ៩ព្រឹក · ៥ ម៉ោងមុន

តារាសម្ដែង លោក Ben Affleck និង អតីតភរិយា Jennifer Garner ថ្មីៗនេះ បាន​ចំណាយ​ពេល​ជាមួយ​គ្នា​ច្រើន​ ចាប់​តាំង​ពី​ លែងលះ​គ្នាមក។

កម្សាន្ត៖ តារាសម្ដែង លោក Ben Affleck និង អតីតភរិយា Jennifer Garner ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់​ ចាប់​តាំង​ពី​ លែងលះ​គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Ben Affleck
 Ben Affleck

តារាសម្តែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់ តារាចម្រៀងស្រី Jennifer Lopez បន្ទាប់ពីប្រកាសដាក់ពាក្យលែងលះគ្នា កាលពីឆ្នាំមុន និង អតីតភរិយាម្នាក់ទៀត ដែលជាតារាសម្តែង Jennifer Garner ពេលនេះ បានបង្ហាញខ្លួនជាមួយគ្នាជាញឹកញាប់។

 Ben Affleck និង Jennifer Garner
 Ben Affleck និង Jennifer Garner

ប្រភពមួយបានចែករំលែកជាមួយ Page Six ថា ជាពិសេស បន្ទាប់ពីការបែកគ្នា របស់ Ben ពី Jennifer Lopez និងជាមួយនឹងស្ថានភាពភ្លើងឆេះព្រៃនៅ Los Angeles រូបលោក និងអតីតភរិយា Jennifer Garner បានពឹងពាក់គ្នាទៅវិញទៅមក។ អ្នកទាំងពីរ មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ខ្លាំង ដោយ​ចិញ្ចឹម​កូន​បី​នាក់​រួម​គ្នា ទៀតផង។

 Ben Affleck និង Jennifer Garner
 Ben Affleck និង Jennifer Garner

យោងតាមប្រភពដដែល បានបង្ហាញថា តារាសម្តែងទាំងពីររូបនេះ បាននិយាយថា មិនមែនគូស្នេហ៍ទាំងអស់ គឺអាចចុះសម្រុងនឹងគ្នានោះទេ បន្ទាប់ពីលែងលះគ្នា ហើយពួកគេមានអារម្មណ៍ដឹងគុណខ្លាំងណាស់ ក្នុងការរក្សាទំនាក់ទំនងដ៏ល្អមួយនេះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Ben Affleck និង Jennifer Garner
Ben Affleck និង Jennifer Garner
 Ben Affleck 
 Ben Affleck 
 Ben Affleck និង Jennifer Lopez
 Ben Affleck និង Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T