តារា & កម្សាន្ដ
១៤-មករា-២០២០ ២ល្ងាច · ៥ ឆ្នាំមុនសឹងមិនគួរឲ្យជឿ កាលពីមួយឆ្នាំមុន នៅ សូនីតា បានសុបិន្តមានគេប្រទានរបស់ម្យ៉ាង មុនពេលកូនប្រុសមកចាប់កំណើតនៅក្នុងផ្ទៃ
សៀមរាប៖
តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងនៅ សូនីតា
បានធ្វើការចែករំលែកនូវរឿងដែលសឹងមិនគួរឲ្យជឿ ក្រោយរយៈពេលមួយឆ្នាំមុន
នាងបានសុបិន្តមួយ នៅពេលដែលទៅលេងនៅទឹកដីអង្គរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ
នាងបានធ្វើការរៀបរាប់កាលពីឆ្នាំមុននាងបានធ្វើដំណើរទៅលេងទឹកដីអង្គរ នាងក៏បានសុបិន្តដ៏ចំលែកមួយ
គឺទ្រង់បានប្រទានរបស់ម្យ៉ាងមកកាន់នាងនៅក្នុងព្រៃ
ដែលមានអាស្រមអ្នកតានៅក្បែរនោះ ធ្វើឲ្យតារាស្រីរូបនេះរំភើបអរសឹងហោះ។
តែមិនបានប៉ុន្មានផង នាងក៏ទទួលបានកូនលាភកូនជ័យ មករស់នៅក្នុងជីវិតរបស់នាង
ដែលនាងបានអះអាងថាកូនប្រុសនាង ដែលមានឈ្មោះ«សង្ក្រាន»
គឺបានមកចាប់កំណើតព្រោះតែមានបារមីមួយបានប្រទានដល់នាង។
ជាមួយគ្នានេះដែរ នាងក៏បានធ្វើការរៀបរាប់ជាមួយនឹងគ្រាប់ពេជ្រ
ដ៏មានតម្លៃរបស់នាង ដែលតាំងពីកើតមកទល់នឹងអាយុ៦ខែក្នុងពោះ នាងមិនសូវចំណាយលុយទៅលើកូននោះទេ
ពោលនាងនៅតែមានហាងឆេងខ្លាំងក្នុងការងារសិល្បៈ ព្រមទាំងកូននាងផងដែរ។
ក្រោយពីបានអានសារនេះ ប្រិយមិត្តយល់យ៉ាងណាដែរ?