កម្សាន្ត៖ ធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល ក្រោយពី តារាសម្ដែង លោក KooTee បានប្រកាសពីការបែកគ្នា ជាមួយភរិយា Kwang Supak បន្ទាប់ពី រៀបការបានតែ ១ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាសម្ដែង KooTee បាននិយាយថា វាជាការសម្រេចចិត្តដោយបានពិភាក្សាគ្នា ដោយ បានបញ្ជាក់ថា មិនមានបញ្ហាភាគីទីបីនោះទេ។ ប៉ុន្តែវាជាបញ្ហានៃអាកប្បកិរិយា ដែលធ្វើឱ្យគូស្វាមីភរិយានេះ មិនអាចបន្តដើរជាមួយគ្នាបាន។
សម្រាប់រឿងស្នេហារបស់ KooTee និង Kwang ដែលបានបញ្ចប់ដោយភាពសោកស្ដាយនោះ វាជាការបញ្ចប់នៃការស្រឡាញ់គ្នារយៈពេល ១២ ឆ្នាំ ដែលត្រូវបែកផ្លូវគ្នាទៅវិញទៅមក ទោះបីជា ពួកគេនៅតែស្រឡាញ់គ្នា ក៏ដោយ។
យ៉ាងណាមិញ KooTee ក៏បានបង្ហោះសារសុំទោសទៅកាន់មនុស្សជាច្រើន ដោយបាននិយាយថា វាជាកំហុសរបស់លោកតែម្នាក់ឯង ព្រោះនេះជាការសម្រេចចិត្តរបស់ខ្លួន តាំងពីដើមមក។ ដោយយោងតាមការបង្ហោះនេះ លោកបានរៀបរាប់ថា៖ «ជាដំបូង ខ្ញុំសូមអធ្យាស្រ័យដល់អ្នកទាំងអស់គ្នា ដែលខ្ញុំត្រូវជូនដំណឹងដោយផ្ទាល់។ កាលពីថ្ងៃទី ១៧ ខែធ្នូ កន្លងទៅនេះ ខ្ញុំបានសម្រេចចិត្តនិយាយជាមួយ Nong Kwang អំពីអនាគត និងវិធីផ្សេងៗនៃការគិតក្នុងការបន្តរស់នៅជាមួយគ្នា ប៉ុន្តែជាមួយនឹងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ខ្ញុំ វិធីនៃការគិតរបស់ខ្ញុំ ឬសកម្មភាពរបស់ខ្ញុំ រួមទាំងអ្វីៗជាច្រើនទៀតដែលនៅជុំវិញខ្ញុំ វាធ្វើឱ្យក្តីស្រមៃរបស់ខ្ញុំ និងKwang មានការពិបាកសម្រេច។ ជាមួយនឹងរឿងជាច្រើនដែលខ្ញុំបានអនុវត្តជាយូរមក ហើយវាដាក់សម្ពាធលើមនុស្សនៅក្បែរខ្ញុំ និងខ្លួនខ្ញុំគ្រប់ពេលវេលា។ ហេតុនេះហើយបានជាធ្វើឲ្យខ្ញុំនិយាយពាក្យអាក្រក់ដោយចៃដន្យ»។
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖