អាណិតណាស់! Sahar Tabar ល្បីកែមុខមាត់ដូចAngelina Jolie ពេលនេះឆ្លងCOVID-19 ខណៈជាប់ទោសនៅក្នុងគុក

//s5.kh1.co/46/4618dbadd665605dd582be0ae58155eda1bd1fe3.jpg
តារា & កម្សាន្ដ

 ១៨-មេសា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

នាង​Khishvand ដែល​ភាគ​ច្រើន​ ​ត្រូវ​បាន​គេ​ស្គាល់ដោយ​សារតែ​នាង​ បាន​​ធ្វើការវះកាត់ជា​ច្រើន​ដង​​ឲ្យមាន​មុខ​មាត់ ​ដូចទៅនឹង​​តារាស្រីAngelina Jolie ពេល​នេះកំពុង​ឆ្លងCOVID-19 នៅក្នុងគុក។

បរទេស៖ កាលពី​ពេលថ្មីៗនេះ ​យោងតាមការចុះផ្សាយ របស់CNN បាន​ឲ្យ​ដឹងថា​Fatemeh Khishvand ដែល​ត្រូវបានគេស្គាល់ថាជាSahar Tabar” និង​ជា​influencer មួយ​រូប​ នៅលើបណ្តាញសង្គម​Instagram ​កំពុង​តែ​ឆ្លង នៅ​វីរុសCOVID-19 ខណៈពេល​ដែល​នាង ​កំពុង​តែ​ជាប់​ទោស ​នៅ​ក្នុង​គុកនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រប​ពេល​ ជាមួយគ្នានេះដែរ មេធាវី​របស់​នាង​លោកPayam Derafshan បានសម្រេច​​ចេញផ្សាយលិខិតជា​សាធារណៈមួយ ទៅកាន់ប្រធានតុលាការ អ៊ីរ៉ង់គឺលោកEbrahim Reisei ក្នុងការអង្វរសុំការជម្រះក្តី ចំពោះកូនក្តីរបស់លោក ដោយផ្នែក​លើ​បញ្ហាដ៏សំខាន់នោះគឺ នាង​បានឆ្លងវីរុសនេះ នៅក្នុងគុក​។

គួរបញ្ជាក់​ផងដែរថា នាងKhishvand ដែល​ភាគ​ច្រើន​ ​ត្រូវ​បាន​គេ​ស្គាល់ដោយ​សារតែ​នាង​ បាន​ព្យាយាម​ធ្វើការវះកាត់ ជា​ច្រើន​ដង​​ឲ្យមាន​មុខ​មាត់ ​ដូចទៅនឹង​​តារាស្រីAngelina Jolie ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន ​នៅ​ខែតុលា​ កាលពី​ឆ្នាំ​២០១៩ដោយចោទប្រកាន់ពីបទ លើកកម្ពស់អំពើហឹង្សា ការអប់រំខុសច្បាប់ ការជេរប្រមាថ ផ្សព្វផ្សាយ ការស្អប់ខ្ពើមនិង លើកទឹកចិត្តយុវជនឱ្យ ប្រព្រឹត្តអំពើពុករលួយជាដើម៕

Fatemeh Khishvand
Fatemeh Khishvand
Fatemeh Khishvand
Fatemeh Khishvand
Fatemeh Khishvand
Fatemeh Khishvand
Fatemeh Khishvand
Fatemeh Khishvand
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T