អ្នកគាំទ្ររិះគ»-ន់ឈុតមួយនេះ ដែល ចាងស៊ីប៊ីយុ ស្លៀកថាមិនសមនឹងសម្រស់នាងសោះ

//s9.kh1.co/db/db72a4e17ed562522820402b8f3d40d360422151.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២៥ ៨ព្រឹក · ១៥ ម៉ោងមុន

Yoona បានធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Valentino

កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ Im Yoona ដែលជាតារាចម្រៀងនិងតារាសម្ដែងស្រីដ៏ល្បីឈ្មោះ ដែលនាងជាសមាជិកក្រុម Girls' Generation ក៏ដូចជាតួឯកស្រីក្នុងរឿងភាគ "អូនជាបេះដូងបង" ដោយដើរតួជា ចាង ស៊ីប៊ីយុ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yoona 
Yoona 

ថ្មីៗនេះកាលពីថ្ងៃទី៣០ខែមករា Yoona បានធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Valentino Haute Show ដែលនាងជាអ្នកតំណាង។ ក្នុងនោះ Yoona នៅតែបានបញ្ចេញសម្រស់ដ៏ស្រស់ស្អាតនិងស្រគត់ស្រគុំសុភាពដូចរាល់ដង។

Yoona 
Yoona 

ប៉ុន្តែឈុតនៅលើដងខ្លួននាងបែរជាត្រូវ អ្នកគាំទ្ររិះគន់ថាវាពិតជាមិនសមនឹងនាងសោះ មើលទៅដូចគ្មានត្រង់ណាស្អាត ដោយសារ Yoona បានធ្វើសក់រាងរួញៗ ទម្លាក់សងខាង និងស្លៀករ៉ូបពណ៌ទឹកដោះគោ ក្រឡាអុចពងជីងចក់ជាមួយនឹងអាវរងាដៃវែង ពណ៌ខ្មៅ ព្រមជាមួយស្រោមជើងវែង និងកាបូប Valentino ។ ទោះបីនាងមើលទៅស្រស់ស្អាតលើការតុបតែងមុខមាត់ក៏ដោយ ក៏អ្នកគាំទ្រគិតថា រ៉ូបនិងអាវដៃវែងដែលនាងស្លៀកពិតជាមិនសមនឹងនាងទេ និងបានចោទថាខាងកម្មវិធីធ្វើបាបនាងឲ្យស្លៀកពាក់មិនសមនឹងការតែងខ្លួន៕

រូបភាពថ្មីរបស់ Yoona 
រូបភាពថ្មីរបស់ Yoona 
រូបភាពថ្មីរបស់ Yoona 
រូបភាពថ្មីរបស់ Yoona 
រូបភាពថ្មីរបស់ Yoona 
រូបភាពថ្មីរបស់ Yoona 
រូបភាពថ្មីរបស់ Yoona 
រូបភាពថ្មីរបស់ Yoona 

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T