បរទេស៖ កាលពីពេលថ្មីៗនេះ គណកម្មការដ៏ល្បីឈ្មោះ នៅក្នុងកម្មវីធីប្រលង America’s Got Talent លោក Simon Cowell កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបរាងតូចជាងមុន ដែលនៅក្នុងនោះដែរ លោកក៏បានបង្ហើបឱ្យដឹងថា លោកតែងតែដកដង្ហើមចូល ១៥០ ដងរាល់ព្រឹក មុនពេលចេញទៅធ្វើការ ដើម្បីសម្រកទម្ងន់ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ លោក Simon Cowell បានចែករំលែកថា លោកមានការកែទម្រង់សុខភាព ដើម្បីឆ្ពោះទៅរកជីវិតដែលមានសុខភាពល្អ ហើយទម្លាប់ញ៉ាំអាហារបួស និងការហាត់ប្រាណ គឺមានចាប់តាំងពី ការទៅរស់នៅដាច់តែឯង ជាមួយនឹងមិត្តស្រី ព្រមទាំង កូនប្រុសរបស់លោក។
ម៉្យាងវិញទៀត លោក Simon Cowell បានថែមទាំងបាននិយាយថា៖
ដោយឡែក លោកក៏បានបង្ហើបទៀតថា កាលពីខែតុលាឆ្នាំ ២០១៧ លោកបានធ្លាក់ជណ្តើរនៅផ្ទះ ក្នុង ទីក្រុងឡុង ប្រទេសអង់គ្លេស។ ហើយពេកនោះដែរ លោកបានរកឃើញថា ខ្លួនលោកផ្ទាល់ មានរបៀបរស់នៅមិនល្អ ដែលធ្វើឲ្យរាងកាយ មានជាតិខ្លាញ់លើស ហើយធ្វើឱ្យស្នាមរបួសជាសះស្បើយក្នុងរយៈពេលយ៉ាងយូរហើយ ចាប់តាំងពីពេលនោះមក លោក Simon Cowell បានសម្រេចចិត្តផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ និងការរស់នៅរបស់លោកថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖