ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបថា កញ្ញា ប៊ី សុធារី មានឱកាសក្តោបបានតំណែង តំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Charm International 2020» តែជាអកុសស កម្មវីធីមួយនេះត្រូវបានពន្យាពេល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្វីត្បិតតែការប្រកួត «Miss Charm International 2020» បានពន្យារពេលយ៉ាងណាក្ដី បវរកញ្ញាចក្រវាល ២០១៧ មួយរូបនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្ហាញសមត្ថភាពនៅលើឆាកប្រកួតនោះរួចជាស្រេចហើយដែរ។
យ៉ាងណាមិញ ក្នុង Page ហ្វេសប៊ុករបស់ កញ្ញាផ្ទាល់បានបង្ហោះ ចែករំលែក ឈុតតំណាងជាតិដែលច្នៃម៉ូតដោយបណ្ឌិតច្នៃម៉ូត ឯម រៀម ជាឈុត ព្រះបាទសូរ្យវរ្ម័នទី២ ដែលលោកបានធ្វើឡើងយកមកឲ្យ សុធារី គ្រងបង្ហាញក្នុងកម្មវីធីនេះផងដែរ។
ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្អាតប្លែករបស់ សុធារី ជាពិសេស ពេលដែលឃើញនាង បានគ្រងក្នុងឈុតបុរាណ មិនត្រឹមតែប៉ុណ្ណោះអត្ថន័យនៃឈុតនេះគ្រប់ផ្នែកកង្កប់ដោយអត្ថន័យដែលគ្រប់គ្នាសឹងមិនធ្លាប់ដឹង៕
ចង់ដឹងទេថា គ្រឿងបំពាក់ និងឈុតរបស់ កញ្ញា ប៊ី សុធារី មានអ្វីខ្លះ សូមទស្សនារូបខាងក្រោម៖
រូបភាពដោយ៖ AlexBuntha Photography