រឿងទាក់ទងជាមួយនឹងសម្រស់ ពិតណាស់ថានារីៗមិនអាចមើលរំលងបានទេ ជាពិសេសគឺការមើលថែរក្សាសាច់ខ្នងឱ្យភ្លឺ រលោង ស្រស់ស្អាត គឺជារឿងចាំបាច់ណាស់។ ជាក់ស្តែងពេលមានកម្មវិធីចេញទៅក្រៅម្តងៗ នារីៗពិតជាចង់ស្លៀកសម្លៀកបំពាក់វាលៗ បញ្ចេញសាច់ខ្នងឱ្យគេឯងបានឃើញជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចុះបើសាច់ស្បែកខ្នងមិនស្អាត សុទ្ធតែមុនធំៗវិញ ព្រមទាំងមានស្នាមអុជខ្មៅ និងកន្ទួលក្រហមៗផង តើគួរដោះស្រាយបែបណា?
ងាយស្រួលទេ! តោះ! មកដឹងវិធីធម្មជាតិទាំង ៥យ៉ាង ដូចខាងក្រោមនេះ៖
១) ទឹកឃ្មុំ+ស៊ុត ស+ទឹកដោះគោស្រស់៖ រូបមន្តនេះនឹងធ្វើឱ្យមុនខ្នងបាត់ម្តងបន្តិចៗ។
វិធីធ្វើ៖ យកស៊ុត ស សុទ្ធ (មិនលាយស៊ុតក្រហម) ចំនួន១គ្រាប់ មកលាយជាមួយនឹងទឹកដោះគោស្រស់ចំនួន ៣ស្លាបព្រាបាយ ទឹកឃ្មុំកន្លះស្លាបព្រាបាយ ហើយក៏អាចបន្ថែមអំបិល១ស្លាបព្រាបាយទៀតចូលផងដែរ។ ច្របល់ចូលគ្នាឱ្យសព្វរហូតក្លាយជាគ្រីម សឹមយកមកលាបឱ្យសព្វពេញខ្នង រួចទុកចោល១៥នាទីចាំលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ បញ្ជាក់៖ រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ ១-២ ដង។
២) អំពិលទុំ+ទឹកឃ្មុំ+អំបិល៖ រូបមន្តនេះនឹងធ្វើឱ្យមុននៅលើខ្នងរសាត់បាត់ទៅម្តងបន្តិចៗ ពិសេសក៏ធ្វើស្នាមអុជខ្មៅ និងស្នាមអុជក្រហមៗផងដែរ។
វិធីធ្វើ៖
នាំយកសាច់អំពិលទុំបរិមាណសមល្មមមកលាយជាមួយទឹកក្តៅបន្តិចឱ្យរាវៗ សឹមដាក់ទឹកឃ្មុំលាយជាមួយប្រមាណ២ស្លាបព្រាកាហ្វេ
ព្រមទាំងអំបិលមួយចឹបផងដែរ។ ក្រោយមកកូរលាយបញ្ចូលគ្នាឱ្យសព្វ
រួចចាំយកមកលាបថ្នមៗឱ្យសព្វនៅលើខ្នង ហើយទុកចោលប្រមាណ១៥នាទី ចាំលាងទឹកសម្អាតចេញ។
បញ្ជាក់៖
រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ ១-២ ដង។
៣) ទឹកក្រូចឆ្មារ+ប្រេងអូលីវ+អំបិល៖ ប្រេងអូលីវនឹងជួយបន្សាបការក្រហាយរបស់មុននៅលើខ្នង ចំណែកឯអំបិល និងក្រូចឆ្មារ នឹងជួយកាត់បន្ថយកោសិកាចាស់ៗឱ្យជ្រុះចេញអស់ ធ្វើឱ្យស្បែកខ្នងមានសភាព ស ភ្លឺ រលោង ព្រមទាំងតឹងណែនហាប់ជាងមុនផងដែរ។
វិធីធ្វើ៖ នាំយកអំបិល ប្រេងអូលីវ និងទឹកក្រូចឆ្មារ ផ្សំបញ្ចូលគ្នាក្នុងបរិមាណស្មើៗគ្នា ហើយកូច្របល់គ្នាឱ្យសព្វល្អ (សង្កេតបើរាវពេកអាចបន្ថែមអំបិលបន្តិច)។ ក្រោយមកនាំមកលាបលើមុននៅលើខ្នងឱ្យសព្វ ទុកចោលប្រមាណ១៥នាទី សឹមលាងទឹកស្អាតចេញ។ បញ្ជាក់៖ រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ ១-២ ដង។
៤) សំបកក្រូច៖ រូបមន្តនេះហាក់ដូចជាប្លែកបន្តិច ប៉ុន្តែវាពិតជាទទួលបាននូវប្រសិទ្ធខ្ពស់គួរជាទីពេញចិត្ត ព្រោះនឹងជួយធ្វើឱ្យមុននៅលើខ្នងរសាត់បាត់ទៅម្តងបន្តិចៗ ដោយសំបកក្រូចនឹងជួយព្យាបាលមុនខ្នងបានយ៉ាងល្អ។
វិធីធ្វើ៖ នាំយកសំបកក្រូច និងអំបិលស្រា្កប់ មកក្រឡុកចូលគ្នាឱ្យសព្វជាល្បាយតែមួយ (អាចបន្ថែមទឹកក្តៅឧណ្ហៗបន្តិចប្រសិនបើវាគោកពេក)។ បន្ទាប់មកនាំមកខាត់ថ្នមៗនៅលើស្បែកខ្នងទុកចោលប្រមាណ១៥នាទី សឹមលាងទឹកសម្អាតចេញ។ បញ្ជាក់៖ រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ ១-២ ដង។
៥) ម្ស៉ៅ Baking សូដា៖ ដូចជាលោកអ្នកធ្លាប់បានដឹងច្បាស់រួចមកហើយថា ម្ស៉ៅ Baking សូដា គឺត្រូវបានគេនាំយកមកធ្វើជារូបមន្តផ្សេងៗដើម្បីថែរក្សាសម្រស់ ក្នុងនោះយើងក៏អាចនាំយកធ្វើជាគ្រីមខាត់ស្បែកបំបាត់មុនខ្នងបានយ៉ាងល្អផងដែរ។
វិធីធ្វើ៖ ងាយៗដោយគ្រាន់តែយកម្ស៉ៅ Baking សូដា មកលាយជាមួយនឹងទឹកស្អាតធម្មតាក្នុងបរិមាណតិចល្មម កូរលាយជាមួយគ្នាកុំឱ្យខាប់ពេកកុំឱ្យរាវពេក ក្រោយមកសឹមនាំមកលាបខាត់ថ្នមៗនៅលើសាច់ខ្នង ហើយទុកចោល១៥នាទី សឹមលាងទឹកស្អាតចេញជាការស្រេច។ បញ្ជាក់៖ រូបមន្តនេះអាចធ្វើបាន១សប្តាហ៍ចំនួន ២ ដង។
ឃើញទេស្រីៗគ្នាយើង គ្រាន់តែវិធីងាយៗតាមបែបធម្មជាតិប៉ុន្មានខាងលើ ក៏អាចជួយធ្វើឱ្យសាច់ខ្នងអ្នកទទួលបាននូវភាពស្រស់ស្អាត ស ទន់ ភ្លឺ រលោង តាមក្តីប្រាថ្នា។ ដូច្នេះកុំភ្លេចសាកល្បងមើលទាំងអស់គ្នា ចំណាយលុយតិចតែចំណេញសម្រស់ច្រើន អ៊ីចឹងនៅចាំអីទៀត៕