លោក ហ៊ិន គឹមយាន មានស្រុកកំណើតនៅខេត្តបាត់ដំបងចាប់យកជំនាញក្រាភិចឌីហ្សាញនេះនៅសាលាជំនាញសិល្បៈទស្សនីយ៍ភាព និងបច្ចុប្បន្នជាគ្រូបង្រៀនផ្នែកក្រាភិចឌីហ្សាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយមានចិត្តស្រលាញ់ការច្នៃម៉ូតសម្លៀកបំពាក់តាំងពីតូចក្រូចឆ្មារមក បានជំរុញឱ្យយុវជនម្នាក់ លោកគឹមយាន ក៏បានចាប់យកជំនាញជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ម្នាក់ដែរ ហើយលោកទើបតែនឹងរះបានរយៈមួយឆ្នាំមកហើយដែរនេះទេ ព្រោះទើបចាប់ផ្ដើមនៅចុងឆ្នាំ២០១៨នេះ។
បើនិយាយពីគំនិតនៃការច្នៃម៉ូតសម្លៀកបំពាក់របស់ ហ៊ិន គឹមយាន គឺកាន់តែប្លែក និងគួរឱ្យទាក់ទាញភ្នែក ក៏ដូចជាចំណាប់អារម្មណ៍អ្នកមើលដូចជាស្មេរនេះតែម្ដង ដោយសារតែម៉ូតសម្លៀកបំពាក់នីមួយៗគឺបង្ហាញពីសមិទ្ធផលផ្សេងៗសម្រាប់តំណាងខេត្តបាត់ដំបងផ្ទាល់ នៅក្នុងទម្រង់ជារូបភាពឧទាហរណ៍លក្ខណៈជារូបតុក្កតាឃ្យូតៗអត់ចាញ់តុក្កតាជប៉ុននោះទេ និង សម្លៀកបំពាក់ពិតៗដែលបានច្នៃរួចចេញពីការឌីសាញឧទាហរណ៍នោះ។ ទឹកដៃរបស់គាត់ក៏នឹងចាប់ចិត្តចាប់ភ្នែកគ្នាយើងដែលជាសំណប់ចិត្តរបស់វប្បធម៌ដូចគ្នា ទើបបានជាស្មេរលើកយកមកបង្ហាញឱ្យបានដឹងនិងឃើញរបស់ល្អៗនៃការបង្កើតថ្មីពីសំណាក់កូនខ្មែរជំនាន់ក្រោយថ្ងៃនេះហ្នឹងណា។
កុំឲ្យថាស្មេរចេះតែនិយាយអួតអីតែម្នាក់ឯង តោះចាប់ផ្ដើមអូសទៅខាងក្រោមទៅមើលស្នាដៃទាំងនោះទាំងអស់គ្នា៖
ទី១៖ តាដំបងក្រញូង



ទី២៖ ស្រូវ



ទី៣៖ ស្រុក សំឡុតព្រៃឈើ

ទី៤៖ ស្រុកម៉ោងឬស្សីមានចម្ការម្នាស់

ទី៥៖ ខេត្តសំបូរណែមត្រីឆៅ



ទី៦៖ ខេត្តក្បែរទន្លេសាបសំបូរត្រី

ទី៧៖ នាគសន្ដិភាពសួនក្នុងក្រុង

ទោះបីជាពេលនេះ គឹមយាន មិនទាន់ទទួលបានពាន ឬក៏ប័ណ្ណសរសើរណាមួយមកបញ្ជាក់ពីភាពគួរឲ្យស្ញប់ស្ញែងនៃទឹកដៃច្នៃម៉ូតសម្លៀកបំពាក់ក៏ដោយ តែសម្លៀកបំពាក់ទាំងនេះត្រូវបានបង្ហាញក្នុងកម្មវិធីជាច្រើនដូចជានៅតាមសាលារៀនវិទ្យាល័យ និងសកលវិទ្យាល័យក្នុងក្រុងបាត់ដំបងក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ កម្មវិធី Our Charity Our Children កម្មវិធី Sa’art ដែលទាក់ទងទីក្រុងស្អាត កម្មវិធីហ្វារពន្លឺសិល្បៈ កម្មវិធីទិវាអង្គការសហប្រជាជាតិ និង កម្មវិធីជំនោរ ART ជាដើម។
ជាចុងក្រោយ គឹមយាន ក៏មិនភ្លេចសំណូមពរដល់យុវជនយើងជំនាន់ក្រោយគួរតែធ្វើអ្វីដែលជាចំណង់ចំណូលចិត្តនិងការស្រលាញ់របស់ខ្លួន មិនមែនជាអ្វីដែលអ្នកផ្សេងរឺឪពុកម្ដាយប្រាប់ឱ្យធ្វើនោះទេ។ លើសពីនេះទៅទៀត ឪពុកម្ដាយក៏មិនគួរបង្ខំឱ្យកូនធ្វើអ្វីដែលមិនមែនជាការចូលចិត្តរបស់ខ្លួន ព្រោះថាការដែលធ្វើអ្វីចេញពីការស្រលាញ់ដោយខ្លួនឯងនឹងធ្វើឱ្យពួកគេកាន់តែអភិវឌ្ឍន៍សមត្ថភាពបន្ថែមបាន។
ក៏កុំភ្លេចគាំទ្រស្នាដៃពួកគាត់ទាំងអស់គ្នាណា ហើយក៏អាចតាមដានបន្ថែមបានតាមរយៈហ្វេសបុកផេកបានដោយផ្ទាល់ បើសិនជាគ្នាយើងចង់ដឹងព័ត៌មានបន្ថែមពីអ្នកសិល្បៈ និងសមាគមហ្វារពន្លឺសិល្បៈផ្សេងទៀត៕