ជាការពិតណាស់ ក្នុងប្រទេសកម្ពុជាសម្បូរទៅដោយតំបន់ព្រៃភ្នំដែលមានទេសភាពស្រស់ត្រកាល ជាមួយនឹងសម្រស់ពណ៌បៃតងគួរឲ្យគយគន់ដាច់កន្ទុយភ្នែកតែម្តង។ គួរបញ្ជាក់ផងដែរថា ភ្នំនៅក្នុងប្រទេសកម្ពុជាមានច្រើនណាស់ដូចជា ភ្នំបូកគោ ភ្នំឱរ៉ាល់ ភ្នំក្រវ៉ាញ់ ហើយថ្មីៗនេះកំពុងតែល្បី ភ្នំខ្នងក្រពើ និង ភ្នំខ្នងផ្សារ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្ងៃនេះសូមណែនាំកន្លែងថ្មីមួយទៀត ដែលកំពុងសំងំលាក់ខ្លួននៅប៉ែកភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែងគឺ “ឧទ្យានជាតិវីរៈជ័យ” ដែលមានទេសភាពមិនចាញ់បរទេសឡើយ។ ជាពិសេសនារដូវវស្សានេះ ទេសភាពកាន់តែមានសម្រស់ស្រស់ត្រកាលពណ៌បៃតងគួរឲ្យគយគន់ និងដាច់កន្ទុយភ្នែកតែម្តង។ ដូចនេះ កុំភ្លេចបបួលមិត្តភក្តិ ក្រុមគ្រួសារ ទៅបោះតង់ និងសម្រាកលំហែកាយជាមួយនឹងធម្មជាតិដែលកំពុងលាក់ខ្លួននេះ ព្រមទាំងទទួលបានបទពិសោធន៍ថ្មីៗទៀតផង៕






