ថៃ៖ ថ្វីត្បិតតែ មានអាយុកាន់តែច្រើនមែន តែតារាសម្ដែង និងជាតារាម៉ូដែលស្រី Cindy Sirinya នៅតែធ្វើឲ្យហ្វេនៗជាច្រើន មានភាពជឿជាក់ និងមានការចាប់អារម្មណ៍ទៅលើ សម្រស់របស់នាង ដែលមានការថែរក្សាយ៉ាងល្អ ឲ្យនៅតែមានភាពវ័យក្មេង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែ មានរូបរាងស្អាតតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះ តែងតែមានការលេងខ្លួន ក្នុងឈុតដ៏ទាន់សម័យ ដែលពិតជាសាកសម ជាតារាម៉ូដែលដ៏មានប្រជាប្រិយបំផុត ។ ម៉្យាងវិញទៀត កាលពីថ្មីៗនេះវិញ នាងក៏បានបង្ហាញខ្លួនយ៉ាងស៊ិចស៊ី ខណៈពេល ទៅលំហែកាយនៅឯឆ្នេរសមុទ្រ ជាលក្ខណៈគ្រួសារ ប្រកបដោយភាពកក់ក្តៅ និងរីករាយ។
នៅក្នុងនោះដែរ ការបង្ហាញខ្លួនរបស់នាង ធ្វើឲ្យហ្វេនៗមានភាពពេញចិត្តជាទីបំផុត ជាមួយនឹងរូបភាពដែលបានបង្ហាញតាមរយៈ Instagram ផ្ទាល់ខ្លួន ក្នុងឈុតប៊ីគីនីពណ៌ខៀវយ៉ាងស្រស់ស្អាត ឈរបង្អួតសម្រស់ និងរូបរាងតូចច្រឡឹង តាមឆ្នេរសមុទ្រ ដែលអ្នកណាៗក៏ចូលមកសរសើរពីសម្រស់តារាស្រីរូបនេះ ដែលនៅតែលេចធ្លោ គ្មានភាពប្រែប្រួល ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






