កម្សាន្ត៖ តារាសម្តែងប្រុស លោក Chen Xiao និងភរិយា ដែលជា តារាសម្តែងស្រី Michelle Chen Yanxi បានប្រកាសលែងលះគ្នា នៅថ្ងៃទី១៨ ខែកុម្ភៈ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅលើទំព័រផ្ទាល់ខ្លួនរបស់ពួកគេទាំងពីរ បានប្រកាសអំពីការលែងលះគ្នា ជាផ្លូវការ ដោយបានរៀបរាប់ថា «ពួកយើងដឹងគុណដែលបានជួបគ្នា។ ចាប់ពីពេលនេះតទៅ យើងនឹងល្អនៅថ្ងៃអនាគត យើងនឹងក្លាយជាឪពុកម្តាយរបស់កូនៗរបស់យើង ហើយធំឡើងជាមួយគ្នា»។

គួររំឮកផងដែរថា ពាក្យចចាមអារ៉ាមអំពីការលែងលះគ្នា របស់ Chen Xiao និង Michelle Chen Yanxi ត្រូវបានផ្សព្វផ្សាយនៅក្នុង សិល្បៈកម្សាន្ត មួយរយៈពេលប៉ុន្មាន នាពេលថ្មីៗនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីរឿងនេះទេ។ ខណៈប្រភពមួយទៀត បានឲ្យដឹងថា អ្នកទាំងពីរ មិនបានរួមរស់ជាមួយគ្នា អស់រយៈពេលមួយឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា Chen Xiao និង Michelle Chen Yanxi បានជួបគ្នានៅពេលសម្តែងរឿង The Return of the Condor Heroes 2014។ ហើយ គូស្នេហ៍មួយគូនេះ បានរៀបការនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៦ ហើយបានស្វាគមន៍កូនប្រុសដំបូង របស់ពួកគេនៅឆ្នាំដដែលនោះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








