Lisa ស្លៀកពាក់សាមញ្ញអង្គុយញ៉ាំបាយ ជាមួយមិត្តប្រុស Frederic នៅបាងកក

//s9.kh1.co/93/9324ef2e7c61d8b43580e97d04180bf3d35c0387.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២៥ ៨ព្រឹក · ៣ ថ្ងៃមុន

Frederic Arnault ដែលមាមពាក្យចចាមអារ៉ាមថាជាមិត្តប្រុសរបស់នាងក៏បានមកចូលរួមកម្មវិធីនេះដែរ

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa គឺជាសមាជិកក្រុមចម្រៀងនារី BLACKPINK ដែលមិនត្រឹមតែលេចធ្លោក្នុងវិស័យចម្រៀងទេតែថ្មីៗនេះ នាងក៏បានបោះជំហានឈានចូលវិស័យសម្ដែង ដោយបានលេចមុខក្នុងរឿង "The White Lotus" ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lisa 
 Lisa 

Lisa ក៏បានចូលរួមសម្ពោធរឿងនេះនៅឯទីក្រុងបាងកក ប្រទេសថៃ ផងដែរដោយបង្ហាញខ្លួនជាមួយនឹងឈុតអាវនិងសំពត់ពណ៌ផ្កាឈូកដិតនិងបួងសក់ឡើង យ៉ាងស្រស់ស្អាត មើលទៅស្រស់ស្អាតនិងថ្លៃថ្នូរបែបអភិជន។ តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ Frederic Arnault ដែលមាមពាក្យចចាមអារ៉ាមថាជាមិត្តប្រុសរបស់នាងក៏បានមកចូលរួមកម្មវិធីនេះដែរ ដោយសារនេះជាថ្ងៃបុណ្យនៃក្ដីស្រលាញ់ស្រាប់។

 Lisa 
 Lisa 
Frederic Arnault
Frederic Arnault

នាថ្ងៃទី១៦ខែកុម្ភៈ មានការបង្ហោះរូប Lisa និង Frederic ដែលបានទៅទទួលទានអាហារជុំគ្នានាថ្ងៃទី១៤ខែកុម្ភៈជាមួយនឹងតួសម្ដែងក្នុងរឿង The White Lotus ដោយក្នុងនោះ Lisa បានអង្គុយជិត Frederic យ៉ាងស្និទ្ធស្នាល និងបានដួសអាហារឲ្យគ្នាញ៉ាំទៀតផង ដែលបង្ហាញឲ្យឃើញថា ចំណងស្នេហារវាង Lisa និង Frederic កាន់តែរឹងមាំនិងផ្អែមល្ហែម៕  

Lisa និង Frederic Arnault
Lisa និង Frederic Arnault
Lisa និង Frederic Arnault
Lisa និង Frederic Arnault

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T