ថៃ៖ ថ្មីៗនេះ គឺជារឿងដ៏សោកសៅមួយទៀតហើយ នៅក្នុងឧស្សាហកម្មកម្សាន្ត ខណៈដែលតារាស្រីភេទទី ៣ ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង Yoshi Rinrada កំពុងតែជួបទុក្ខធំយ៉ាងខ្លាំង ដោយឪពុកជាទីស្រឡាញ់របស់នាង បានលាចាកឆ្ងាយពីនាង និងក្រុមគ្រួសារជារៀងរហូត ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ Yoshi ក៏បានបង្ហោះរូបភាពដ៏ក្រៀមក្រំមួយរបស់នាងជាមួយឪពុក ដែលមានលក្ខណៈសខ្មៅ ចូលទៅក្នុងបណ្ដាញសង្គម Instagram ព្រមជាមួយនឹងសារ ដែលមានបៀមទុក្ខសោក រួមទាំងបានពោលពាក្យអរគុណ ទៅដល់លោកប៉ារបស់ខ្លួន ដែលធ្វើឲ្យនាង ក្លាយជានាងដូចសព្វថ្ងៃនេះ ហើយព្រមទាំងបានប្រាប់ទៀតថា បើគ្មានលោកឪពុកទេ ក៏មិនមាននាងដូចសព្វថ្ងៃនេះដែរ ។
យ៉ាងណាមិញ ខណៈពេលដែលនាង បានជួបទុក្ខសោកដ៏ក្រៀមក្រំបែបនេះ ហ្វេនៗក៏ដូចជា មិត្តៗនៅក្នុងសិល្បៈជាច្រើន បានចូលមកផ្ដល់កម្លាំងចិត្ត ព្រមទាំងចូលរួមរំលែកទៅដល់នាង និងក្រុមគ្រួសារទាំងមូល ថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖