ចិន៖ យុវតីជនជាតិចិនម្នាក់អាយុ១៥ឆ្នាំ និងឪពុកដែលមើលទៅក្មេងជាងវ័យ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ដោយសារតែពួកគេមើលទៅដូចជាគូស្នេហ៍ដ៏រ៉ូមែនទិកជាជាងឪពុកនិងកូនស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយុវតី Qi Bao និងឪពុកអាយុ៣៥ឆ្នាំ តែងតែមានភាពស្និទ្ធស្នាលជាមួយគ្នារហូតមក ប៉ុន្ដែមួយរយៈចុងក្រោយនេះទំនាក់ទំនងរបស់អ្នកទាំងពីរមិនដូចមុនទៀតឡើយ នៅពេលនាងធំពេញវ័យ រីឯឪពុកវិញ ហាក់រក្សាវ័យរបស់ខ្លួននៅតែក្មេងដដែល។
ជាក់ស្ដែង ក្នុងឃ្លីបវីដេអូ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន ដែលបង្ហោះដោយប្រព័ន្ធផ្សាព្វផ្សាយធំៗរបស់ចិន យុវតី Qi Bao បាននិយាយថា ដោយសារតែមុខមាត់ក្មេងជាងវ័យ និងស្ទាយ៍លេងខ្លួនរបស់ឪពុកនាង ជារឿយៗបានធ្វើឲ្យគេយល់ច្រឡំថាជាគូស្នេហ៍។ ហើយសូម្បីតែមិត្ដរួមសាលា និងគ្រូរបស់នាងជាដើម បានសួរនាងថា «តើមានទំនាក់ទំនងជាមួយនិសិត្សមហាវិទ្យាល័យមែនទេ?» ។
យ៉ាងណាមិញ បុរសជាឪពុកក៏បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីយុវតី Qi Bao ថតជាមួយលោក កាលពីនាងនៅតូចផងដែរ។ ជាមួយគ្នានេះ លោកក៏បានបង្ហើបពីអាថ៌កំបាំងនៅពីក្រោយភាពក្មេងជាងវ័យ ថាលោកមិនមានអ្វីពិសេសក្នុងការថែរក្សាសម្រស់នោះទេ គឺគ្រាន់តែលាងមុខជាមួយសាប៊ូប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោម៖