ចិន៖ កាលពីថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពី ទំព័រ Sohu បានរាយការណ៍ឲ្យដឹងថា តារាសម្តែងស្រីល្បីឈ្មោះ Li Xin Ai បានចែករំលែករូបភាពចុងក្រោយ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដោយបានប្តេជ្ញាចិត្តថា នឹងធ្វើការហាត់ប្រាណដើម្បីសម្រកទម្ងន់ ឲ្យបាន ២០ គីឡូក្រាម ដើម្បីត្រឡប់មករកភាពល្អប្រសើរឡើងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ បានឲ្យដឹងថា នាងបានឡើងទម្ងន់យ៉ាងខ្លាំង ដោយសារតែ នាងមិនបានថែរក្សារូបរាងឲ្យបានស្លីមស្អាត ខណៈដែលកាលពីមុននេះ នាងមានទម្ងន់ពី ៤៥-៤៦ គីឡូក្រាមតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះ ទម្ងន់របស់នាងបានឡើងដល់ ៦៩-៧០ គីឡូក្រាម។
ម៉្យាងវិញទៀត ការឡើងទម្ងន់យ៉ាងច្រើនបែបនេះ បានធ្វើឲ្យមានការផ្លាស់ប្តូររូបរាង និងរូបសម្រស់របស់នាងយ៉ាងខ្លាំង ធ្វើឲ្យហ្វេនៗជាច្រើនចំណាំមិនចង់បាន ក៏ដូចជា បានធ្វើឲ្យនាងលែងមានភាពស្រស់ស្អាតដូចកាលពីមុន ជាពិសេស ថែមទាំងមានការលំបាក ក្នុងការស្លៀកសម្លៀកបំពាក់តឹងទៀតផង ៕
សូមទស្សនារូបភាពខាងក្រោម៖