អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងស្រីពូកែខាងបញ្ចេញក្បាច់រាំ Jennifer Lopez កំពុងស្ថិតក្នុងដំណាក់កាលលែងលះជាមួយនឹង ស្វាមីលោក Ben Affleck ក្រោយរៀបការបានតែពីរឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលនេះ អ្នកទាំងពីរកំពុងរស់នៅបែកពីគ្នាដើម្បីរង់ចាំសេចក្ដីសម្រេចពីតុលាការ ប៉ុន្តែនាថ្ងៃបុណ្យគ្រីស្តម៉ាសនេះ Jennifer Lopez បានបង្ហោះរូបភាពនិងវីដេអូ ដែលនាងបានអបអរពិធីបុណ្យនេះនៅក្នុងផ្ទះជាមួយកូនៗ នៅក្នុងផ្ទះរបស់នាង ជាមួយនឹងដើមគ្រីស្តម៉ាសដ៏ធំ។
នៅក្នុងនោះគេឃើញថា ទិដ្ឋភាពផ្ទះរបស់នាងមានទាំងកូនៗនិងមិត្តភក្តិរបស់នាងមកជុំគ្នាដើម្បីអបអរ ដោយមានទាំងស្រាផងដែរ ដែលបញ្ជាក់ថាទោះនាងកំពុងស្ថិតក្នុងដំណាក់កាលលែងលះស្វាមីមែន តែនាងនៅតែមានចិត្តអបអរថ្ងៃបុណ្យគ្រីស្តម៉ាស៕
ប្រភព៖ pagesix