កម្សាន្ត៖ អាចនិយាយបានថា តែងតែធ្វើឲ្យហ្វេនៗជាច្រើន ចូលចិត្តនិងតាមដាន រាល់សកម្មភាពរបស់ គូស្វាមីភរិយារបស់ អតីតកីឡាករបាល់ទាត់ លោក David Beckham និង Victoria ខណៈដែលអ្នកទាំងពីរ បានចេញមកបង្ហាញពីក្ដីសុខនៅក្នុងគ្រួសារ បន្ទាប់ពីរួមរស់ជាមួយគ្នា ជាង២០ឆ្នាំមកនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរូបភាពថ្មី ប្តីប្រពន្ធមួយគូនេះ បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ដោយបានបង្ហោះរូបថតអបអរបុណ្យណូអែល ជាមួយគ្នា ដោយគ្មានវត្តមានកូនៗរបស់ពួកគេ។
ក្នុងនោះដែរ Victoria ដែលជាភរិយា David Beckham បានបង្ហោះរូបថតពីរសន្លឹក ជាមួយនឹងការស្វាគមន៍បុណ្យណូអែលទៅកាន់អ្នកគាំទ្រ ដោយមាន រូបថតគូជាមួយគ្នា ពោរពេញដោយសុភមង្គល ពេលកំពុងឈរនៅលើជណ្តើរនៃវិមានមួយ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖