កម្សាន្ត៖ ក្រៅពីបង្ហាញសំនៀងច្រៀងដ៏ពីរោះហើយនោះ សម្រាប់តារាចម្រៀងស្រី កញ្ញា សុខ ពិសី នៅតែធ្វើអ្នកគាំទ្រមានការពេញចិត្ត ជាមួយនឹងស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាបន្តបន្ទាប់ ដែលបានបង្ហាញនៅលើបណ្ដាញសង្គម ទាំងភាពទាក់ទាញ ក៏ដូចជារូបសម្រស់កាន់តែក្មេងជាងវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្មីៗនេះ តារាចម្រៀងស្រី កញ្ញា សុខ ពិសី នៅតែអាចអង្រួនចិត្តអ្នកគាំទ្រ ជាមួយនឹងរូបភាពថ្មីរបស់ខ្លួន ដែលនៅក្នុងនោះដែរ រូបនាងក៏បានលេងស្ទាយ៍ ជាមួយនឹងឈុតពណ៌ផ្កាឈូកស្រស់ និងបានតុបតែងមុខមាត់ ព្រមទាំងម៉ូតសក់យ៉ាងទាក់ទាញ និងមើលទៅកាន់តែលេចធ្លោ ស្រស់ស្អាត គួរឲ្យស្រលាញ់។
បន្ទាប់ពី បានឃើញបែបនេះហើយ ហ្វេនៗជាច្រើន នៅតែបង្ហាញការពេញចិត្ត និងបានចូលមកសរសើរ ចំពោះស្ទាយ៍ដ៏ទាក់ទាញយ៉ាងមានមន្តស្នេហ៍ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖