ក្រោយ រៀបការ Paris Hilton និងស្វាមី បង្ហាញភាពផ្អែមល្ហែម ជាមួយគ្នា យ៉ាងមានក្ដីសុខ

//s9.kh1.co/ec/ecba11d1771b6479a2ab5071fac3554cd19fd098.jpg
តារា & កម្សាន្ដ

 ២៥-ធ្នូ-២០២៤ ៩ព្រឹក · ១៣ ម៉ោងមុន

តារាស្រី Paris Hilton និងស្វាមី លោក Carter Reum បានបង្ហាញ​ក្តី​ស្រលាញ់​របស់​ពួកគេ ​ពេល​ដើរ​ទិញ​ឥវ៉ាន់​ ជាមួយគ្នា។

កម្សាន្ត៖ តារាស្រី Paris Hilton និងស្វាមី ដែលជា​ពាណិជ្ជករ លោក Carter Reum បានបង្ហាញ​ក្តី​ស្រលាញ់​របស់​ពួកគេ ​ពេល​ដើរ​ទិញ​ឥវ៉ាន់​នៅ Beverly Hills កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៣ ខែ​ធ្នូ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Paris Hilton
Paris Hilton

ខណៈជិត​បុណ្យ​ណូអែល តារាស្រី Paris Hilton ត្រូវ​បានស្វាមីនាំ​ទៅ​ទិញ​ទំនិញ​ម៉ាក​យីហោល្បីៗ។ នាង​បាន​ទៅ​ហាង​ម៉ាក Chanel ហើយ​ចាកចេញ​ដោយ​រំភើប​រីករាយ​ ជាមួយ​នឹង​ទំនិញ​ជា​ច្រើន​ថង់។ 

Paris Hilton
Paris Hilton

ដើម្បីកុំឱ្យទាក់ទាញចំណាប់អារម្មណ៍ Paris បានពាក់សក់ពាក់ពណ៌ខ្មៅត្រង់ វ៉ែនតា និងមួក។ នាង​ស្លៀក​ពាក់ឈុតពណ៌​ខ្មៅ​សាមញ្ញ យ៉ាងស្រួល​ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ពេល​ដើរ​ចូល​ក្នុង​ហាង Paris ត្រូវ​បាន​ស្វាមី​ឱប និង​ថើប​យ៉ាង​រំភើប។

Paris Hilton និង ស្វាមី Carter Reum
Paris Hilton និង ស្វាមី Carter Reum

គួររំឮកផងដែរថា Paris Hilton និង Carter Reum បានរៀបការជាមួយគ្នា នៅឆ្នាំ ២០២១ ហើយតែងតែនៅជាមួយគ្នា ខណៈដែលបច្ចុប្បន្ន ពួកគេមានកូនពីរនាក់ គឺ Phoenix អាយុ ២ ឆ្នាំ និង London អាយុ ១ ឆ្នាំ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Paris Hilton និង ស្វាមី Carter Reum
Paris Hilton និង ស្វាមី Carter Reum
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Paris Hilton
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T