កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលធ្លាប់តាមដានរឿងភាគកូរ៉េដ៏ល្បី "កន្លង់បាក់ស្លាប កុលាបមានស្នេហ៍" ឬ Boys Over Flower ប្រាកដជាបានស្គាល់តួអង្គ គីម ចាន់ឌី ដែលជាតួឯកស្រីក្នុងរឿងនេះ សម្ដែងដោយ Goo Hye Sun ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងកន្លងផុតទៅរយៈពេលជាង ១៥ឆ្នាំ ហើយតែ សម្រស់របស់ Hye Sun នៅតែស្រស់ស្អាតទាក់ទាញ និងមើលទៅនៅតែក្មេង ក្រោយពីឃើញនាងបង្ហាញខ្លួនក្នុងកម្មវិធីមួយ ជាមួយនឹងស្នាមញញិមដ៏ស្រស់ស្អាតរបស់នាង។
ក្នុងនោះ Hye Sun បានចេញមុខក្នុងកម្មវិធីមួយរបស់ MBC គឺ "Radio's Star" ដែល Hye Sun បានស្លៀកអាវគ្រ័រហ្សេធំពណ៌ទឹកប៊ិចនិងមួកចាក់ពណ៌ស ដោយទម្លាក់សក់របស់នាង។ តាមរយៈរូបភាពនេះ អ្នកគាំទ្របានលាន់មាត់សរសើរថា Hye Sun នៅតែស្រស់ស្អាតដូចចាន់ឌី កាលពី១៥ឆ្នាំអ៊ីចឹង៕
ប្រភព៖ allkpop