កម្សាន្ត៖ តារាចម្រៀង Jennifer Lopez និង អតីតស្វាមី តារាសម្ដែង លោក Ben Affleck បានជួបគ្នា ៣០ នាទី នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុង West Hollywood កាលពីថ្ងៃទី ២២ ខែធ្នូកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម PageSix បានឲ្យដឹងថា Jennifer Lopez និង Ben បានទៅហាង Soho House សម្រាប់អាហារថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យ។ តារាសម្ដែង Ben Affleck បានទៅតែម្នាក់ឯង ដោយស្លៀកសម្លៀកបំពាក់សាមញ្ញ ជាមួយនឹងអាវពណ៌ខ្មៅ និងខោខូវប៊យ។ ចំណែកឯ តារាចម្រៀង Jennifer បានពាក់អាវពណ៌សខ្មៅ ខោខូវប៊យ និងស្បែកជើងកែង ដោយនាងត្រូវបានគេថតរូប ជាមួយកូនប្រុសរបស់នាង Max អាយុ ១៦ ឆ្នាំ។
យ៉ាងណាមិញ តាមសារព័ត៌មាន Dailymail ក៏បានដកស្រង់ប្រភពមួយ ដែលបាននិយាយថា អតីតគូស្វាមីភរិយាមួយនេះ បានចេញទៅញ៉ាំអី និងជូនកាដូបុណ្យណូអែល ដល់គ្នា ទៅវិញទៅមក។ គួររំឮកផងដែរថា Jennifer Lopez និង Ben Affleck កំពុងស្ថិតក្នុងដំណាក់កាលលែងលះគ្នា បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ បានដាក់ញត្តិនៅតុលាការកាលពីខែសីហា ខណៈដែលមានប្រភពលើកឡើងថា ពួកគេនៅតែរក្សាទំនាក់ទំនងមិត្តភាពដដែល ព្រោះកូនៗរបស់ពួកគេ មានភាពស្និទ្ធស្នាលនឹងគ្នា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖