កូរ៉េខាងត្បូង៖ កាលពីព្រឹកថ្ងៃទី២ ខែតុលា កន្លងទៅនេះ ក្រុមចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានទម្លាក់នៅ អាល់ប៊ុមចម្រៀងខ្នាតធំទី១ របស់ខ្លួនដែលមានឈ្មោះថា«THE ALBUM» ដើម្បីចែកជូនទៅកាន់ អ្នកគាំទ្រ(Blink)ទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងការវិលត្រឡប់មកសារជាថ្មី ជាមួយនឹងអាល់ប៊ុមចម្រៀងខ្នាតធំដំបូង ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ នៅទូទាំងពិភពលោក ហើយគិតត្រឹមរយៈពេល មិនដល់មួយថ្ងៃផងនោះ កំណត់ត្រាដែលBLACKPINK ជាមួយបទ«Lovesick Girls» និងអាល់ប៊ុមខ្នាត់ធំទី១«THE ALBUM» បានបំបែកនិង ទទួលបានមកដល់ពេលនេះ មានដូចជា៖
១. ក្លាយជាបទក្រុមនារីកូរ៉េ ដែលទទួលបាន ការទស្សនាMV ចំនួន ១០ លានដងលឿនបំផុត នៅលើYouTube។
២. «THE ALBUM» ទទួលបាន Diamond Certification នៅលើ QQ Music ប្រទេសចិន។
៣.ក្លាយជាក្រុមនារីK-POP ដែលមានអាល់ប៊ុម ទទួលបានការកម្មង់ទុក មុនច្រើនបំផុតក្នុងប្រវិត្តិសាស្រ្ត។
៤. ក្លាយជាក្រុមនារីដំបូងបង្អស់ ដែលមានអាល់ប៊ុម ទទួលបាន ការកម្មង់ទុកមុន លើសពី១ លានបន្ទះ។
៥. ក្លាយជាក្រុមនារីK-POPទី២ ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ទាំងបទចម្រៀង និងអាល់ប៊ុមនៅលើUS iTunes (សហរដ្ឋអាមេរិច)។
៦. ក្លាយជាអាល់ប៊ុមរបស់BLACKPINK ដំបូងបំផុត ដែលទទួលបានលេខ១ នៅលើ US iTunes
៧. MV trend លេខ១ នៅលើYouTube ផ្នែកMusic ចំនួន ៨៩ ប្រទេសជុំវិញពិភពលោក។
៨. បទ «Lovesick Girls» ទទួលបានលេខ១ លើតារាងiTunes ចំនួន ១៤ ប្រទេសទូទាំងពិភពលោក។
៩. អាល់ប៊ុម«THE ALBUM» ទទួលបានលេខ១ លើតារាងiTunes ចំនួន ៣៥ ប្រទេសទូទាំងពិភពលោក។
១០. គ្របដណ្តប់ស្ទើរតែគ្រប់ តារាងចម្រៀងកូរ៉េទាំងអស់៕
ប្រភព៖ Naver