ជប៉ុន៖ កាលពីថ្ងៃទី ៩ ខែតុលា កន្លងផុតទៅ កាសែត Oricon បានរាយការណ៍ថា តារាសម្តែង Taishi Nakagawa បានឆ្លងវីរុស កូវីដ១៩ បន្ទាប់ពី តារារូបនេះមានគ្រុនក្តៅហើយ ក្តៅខ្លួន និងបានទៅធ្វើតេស្តិ៍រកឃើញពីថ្ងៃទី ៧ ខែតុលា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសេចក្តីប្រកាសព័ត៌មានផលិតកម្ម ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងរូបនេះបាននិយាយថា៖
បន្ទាប់ពី ពីរថ្ងៃTaishi Nakagawa ទទួលបានលទ្ធផលវិជ្ជមានសម្រាប់ កូវីដ១៩ រូបលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងតូក្យូប្រទេសជប៉ុន។
ទៀតសោត តារាសម្តែងរូបនេះកើតនៅឆ្នាំ ១៩៩៨ គឺជាតារាវ័យក្មេងម្នាក់ដែលមានសមត្ថភាពខ្ពស់បំផុតនៅក្នុងឧស្សាហកម្មភាពយន្តជប៉ុន។ លោកបានចូលប្រឡូកក្នុងអាជីពសិល្បៈនៅឆ្នាំ ២០០៨ តាមរយៈការសម្តែង។ បីឆ្នាំក្រោយមកតារាសម្តែងរូបនេះត្រូវបានទស្សនិកជនស្គាល់តាមរយៈរឿងភាគ «Mita Butler»៕
សូមទស្សនារូបខាងក្រោម៖



