ចិន៖ កាលពីថ្ងៃទី ២៧ ខែតុលា យោងតាមទំព័រ QQ បានរាយការណ៍ថា ក្នុងការវិនិយោគទៅលើការផលិតខ្សែភាពយន្តធំ ៗ នៅក្នុងប្រទេសចិន កំពុងតែកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែនៅក្នុងនោះ ឈ្មោះ របស់តារាស្រី Zheng Shuang ក៏បានអវត្តមាន ទាំងស្រុង ដោយនាងមិនត្រូវបាន គេអញ្ជើញឱ្យចូលរួម នៅក្នុងគម្រោងខ្សែភាពយន្តថ្មីៗនោះទេ ដែលមានន័យថា នៅឆ្នាំក្នុង ២០២១ នាងអាចនឹងមិនមានស្នាដៃថ្មី ជូនដល់អ្នកគាំទ្រនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ មូលហេតុដែលបានធ្វើឲ្យ Zheng Shuang អ្នកផលិតខ្សែភាពយន្តមើលរំលង នោះគឺដោយសារតែសម្រស់របស់នាង បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេស ថ្មីៗនេះ នាងក៏បានបង្ហាញខ្លួននៅក្នុងវីដេអូផ្សព្វផ្សាយ ដែលនាងបានចេញមកជាមួយនឹងរូបសម្រស់ ដែលធ្វើឲ្យហ្វេនៗគ្រប់គ្នា មានការអស់សង្ឃឹមយ៉ាងខ្លាំង។
យោងតាម ទំព័រ QQ បាននិយាយថា នាងបានបង្ហាញពីសញ្ញានៃការជ្រុះសក់ហួសកំរិត ព្រមទាំងមើលទៅ ពិតជាមានវ័យចំណាស់យ៉ាងលឿនណាស់ ក្នុងពេលដែលនាងទើបតែមានអាយុប្រហែលជា ៣០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែតារាស្រីរូបនេះ មើលទៅដូចជា មនុស្សម្នាក់ដែលមានអាយុ ៤០ ឆ្នាំ ទៅហើយ។
ដោយឡែក កាលពីមុនមកនេះ Zheng Shuang ក៏បានបង្កភាពភ្ញាក់ផ្អើល ក្នុងពេលដែលបានបង្ហាញ មុខមាត់ដែលគ្មានការតុបតែងមុខ ធ្វើឲ្យមហាជនជាច្រើន មានការខកចិត្ត នឹងសម្រស់របស់នាងយ៉ាងខ្លាំងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





